ព័ត៌មានជាតិ

ឯកឧត្តម បណ្ឌិត មួង ឃីម អញ្ជើញជាអធិបតីក្នុងកិច្ចប្រជ៉ំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣

ព្រះវិហារ ៖ ឯកឧត្តម មួង ឃីម អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះវិហារ  និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុករវៀង ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ឯកឧត្តមបានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជ៉ំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

 

កិច្ចប្រជ៉ំនេះគឺផ្សព្វផ្សាយផ្ដោតសំខាន់លើ ការប្ដេជ្ញាចិត្តជាយុទ្ធសាស្ត្ររបស់គណបក្ស , ការងារជាអាទិភាពដែលត្រូវធ្វើចាប់ពីពេលនេះរហូតដល់ពេលបោះឆ្នោតដែលក្នុងនោះចែកចេញជាបួនដំណាក់កាលសំខាន់ៗ , និងចុងក្រោយអំពីរចនាសម្ព័ន្ធដឹកនាំបញ្ជាយុទ្ធនាការបោះឆ្នោត អំពីការចាត់តាំងអនុវត្ត ។

 

ក្នុងពេលនោះដែរឯកឧត្តម មួង ឃីម បានបញ្ជាក់បន្ថែមថា ឯកសារដែលបានផ្សព្វផ្សាយនាពេលនេះយើងត្រូវចាត់ទុកថាគឺជាសារដ៍សំខាន់ដែលក្នុងនាមយើងជាក្បាលម៉ាសុីនរបស់បក្សទាំងអស់គ្នាត្រូវតែយល់ច្បាស់ ចេះដឹង និងចងចាំជាដាច់ខាត។

 

ជាចុងក្រោយឯកឧត្តម នឹង ខិតខំបង្រឹងបន្ថែម និង បន្តការផ្សព្វផ្សាយ ដើម្បីឲ្យបានការបោះឆ្នោត ដែលប្រព្រឹត្តនៅ២០២៣ នេះ ទទួលបានជោគជ័យ សម្រាប់គណបក្សប្រជាជនកម្ពុជា៕

Leave a Reply

Your email address will not be published.