ព័ត៌មានជាតិ

ឯកឧត្តម ម៉ែន វិបុល ដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី ៣ និងលើកទិស ដៅការងារអ នុវត្តប្រចាំ ត្រីមាសទី ៤ ឆ្នាំ ២០២២

ខេត្តស្វាយរៀង៖ឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា កាកបាទ​ក្រហមកម្ពុជា​ខេត្ត​ស្វាយរៀង បានដឹកនាំកិច្ចប្រជុំប្រចាំត្រីមាសទី ៣ និងលើកទិសដៅការងារអនុវត្តប្រចាំត្រីមាសទី ៤ ឆ្នាំ ២០២២ ។កិច្ចប្រជុំនេះបានធ្វើឡើងកាលពីព្រឹកទី១៤ ខែតុលា ឆ្នាំ២០២២​ នៅទីស្នាក់កា​រសាខា​កា​ក​បាទក្រហមកម្ពុជាខេត្តស្វាយរៀង ដោយមានការចូលរួមពីលោកជំទាវ ហៅ ច័ន្ទសិរីទេពី ចៅ ភិរុណ អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា រួមជាមួយ ឯកឧត្តម លោកជំទាវ គណៈ​កម្មាធិការ​សាខា លោក លោកស្រីប្រធានគណៈកម្មាធិការអនុសាខា ក្រុង ស្រុកទាំង ៨ ក្រុមប្រតិប​ត្តិសា​ខាសរុបចំនួន ២២ នាក់ ផងដែរ ។

របៀបវារៈនៃកិច្ចប្រជុំនេះរួមមាន៖

ប្រសាសន៍បើកអង្គប្រជុំដោយឯកឧត្តម ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា

អានសេចក្តីព្រាងរ​បាយការណ៍បូកសរុប​លទ្ធផលការងារ និងហិរញ្ញវត្ថុប្រចាំត្រីមាសទី ៣ ឆ្នាំ ២០២​២ និងលើកទិ​សដៅការងារអនុវត្តត្រីមាស​បន្ទាប់ដោយលោកនាយកសាខា

មតិលើកឡើងរប​ស់គណៈកម្មាធិការសាខា អនុសាខាលើរបាយការណ៍ទាំង ២ និងទិសដៅកា​រងារអនុវត្តត្រីមាសបន្ទាប់

ការលើកឡើងរ​បស់អនុសាខាក្រុង ស្រុកទាំង ៨ នូវសកម្មភាពនៅថ្នាក់អនុសាខា និងចូលរួមពិ​និត្យទិសដៅកា​រងារបន្ត ។ដោយឯកឧត្តម ម៉ែន វិបុលប្រធានគណៈកម្មាធិការ មានភារៈកិច្ចបន្ទាន់ បានប្រគល់ភារកិច្ចជូនលោកជំទាវអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា ដឹកនាំកិច្ចប្រជុំបន្ត ។

ក្រោយពីបានស្តាប់មតិលើកឡើងរបស់សមាជិកគណៈកម្មាធិការសាខា អនុសាខា ក្នុងទិស​ដៅអនុវត្ត​ការងារបន្តត្រីមាសទី ៤ លោកជំទាវ បានផ្តល់អនុសាសន៍ ដល់អនុសាខាក្រុង ស្រុកទាំង ៨ ត្រូវតា​មដាននូវករណីប្រជាពលរដ្ឋរងគ្រោះកើតឡើងត្រូវផ្តល់ព័ត៌មានដល់សាខាជាបន្ទាន់ ដើម្បី​ឆ្លើយ​តបបានទាន់ពេលវេលា ។

បន្ទាប់មក​លោកជំ​ទាវអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា បានប្រគល់ថវិកាឧបត្ថម្ភប្រ​ចាំខែរបស់ឯ​កឧត្តម នាយឧត្តមសេនីយ៍ ចៅ ភិរិទ្ធ ចំនួន ១,០០០ ដុល្លារ ដល់អនុសាខា​ស្រុកស្វាយជ្រំដើម្បីទិញសម្ភារៈ ត្រៀមបម្រុងឆ្លើយតបដល់ប្រជាពលរដ្ឋងាយរងគ្រោះក្នុងស្រុក ។ លោកជំ​ទា​វក៏បានឧបត្ថម្ភថវិកា ៥០០ ដុល្លារ ដល់អនុសាខាស្រុករមាសហែក ដើម្បីដោះ​ស្រាយជូន​ប្រជាពលរដ្ឋគ្រួសារអតីតយុទ្ធជន ២០ គ្រួសារ នៅឃុំអណ្តូងត្របែក ។ ឧបត្ថម្ភដ​ល់អនុសាខា​ស្រុកចន្ទ្រា ២០០ ដុល្លារ មន្ត្រីបុគ្កលិកសាខា អនុសាខា ថវិកាចំនួន ១,៥៥០,០០០ រៀល ផងដែឬ៕

Leave a Reply

Your email address will not be published.