ព័ត៌មានជាតិ

មេបញ្ជការរង នាយសេនាធិការ យោធភូមិភាគទី៥ អញ្ជើញសំ​ណេះសំណាលក្រុមកីឡាករក្បាច់គុន កងព​លតូចថ្មើរ​ជើង​លេខ៥១ ទៅហ្វឹកហាត់​នៅបរទេស​ត្រៀមស៊ីហ្គេម​២០២៣

(បន្ទាយមានជ័យ)៖ លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជការរង នាយសេនាធិការ យោធ​ភូមិភាគទី៥ នា​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញសំណេះសំណាល និងផ្តល់ឱ​វាទដល់​ក្រុមកីឡាករ ចំនួន ១​១នាក់ របស់អង្គភា​ពកងព​លតូចថ្មើរជើងលេខ៥១ យោធភូមិភាគទី៥ ត្រៀម​ទៅហ្វឹក​ហាត់កីឡាក្បាច់គុន នៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី​១២ ខែតុលា ឆ្នាំ២០២២ ដល់​ខែឧ​សភា ឆ្នាំ២០២៣ និងវិលត្រឡប់ចួ​លរួមការប្រកួតដណ្តើមមេ​ដាយស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅព្រះរា​ជាណាចក្រកម្ពុជា ។ ក្នុងវិញ្ញា​សារកីឡាបញ្ចាសិលាឆ្នាំ២០២៣ ជាពិសេសចូល​រួមចំណែក​ផ្សព្វ​ផ្សាយក្បាច់គុន របស់កងយោធពលខេមរភូមិន្ទ។

លោក​ឧត្តមសេនីយ៍ទោ សេង ធារិន បានធ្វើការកោ​តសរសើរដល់យោធិន ដែលខិតខំពុះ​ពារគ្រប់ឧ​បស័គ្គ ក្នុងការហ្វឹកហាត់ រហូតដ​ល់ទទួល​ការជ្រើសរើសពីសហព័ន្ធគុនល្បុក្កតោកម្ពុជា ទៅបន្តហ្វឹ​កហាត់នៅបរទេស បន្ថែមទៀត ដែល​នេះគឺជា​ឱកាសមាសសម្រាប់ប្អូនៗ ក្នុងការបញ្ចេញសមត្ថភាព កសាងស្នាដៃ ជូន​អង្គភាព និងជាតិមាតុភូមិកម្ពុជារបស់យើង ជាពិសេសត្រូវគោរព​រាល់បទបញ្ជា​ផ្ទៃក្នុង ការណែនាំ និងគោរពច្បាប់នៅប្រ​ទេសគេឲ្យបានល្អ រក្សាបាននូវសេចក្តីថ្លៃថ្នូ សាកសមជា​យោធិនកងយោធពលខេមរភូមិន្ទ។

ក្នុងឱ​កាសនោះផងដែរ ឧត្តមសេនីយ៍ទោ ក៏បានឧត្ថម្ភថវិកាដល់ក្រុមកីឡាចំនួន១១ នាក់ និងអ្នកគ្រ​ប់គ្រង​ចំនួន១នាក់ ក្នុងម្នាក់ទទួលបានថ​វិកា២០០.០០០រៀល និងជូនពរឲ្យប្អូនទាំងគ្នា​ហ្វឹកហាត់បាន​ជោគជ័យ​ទទួលបានមេដាយគ្រប់ៗគ្នា ៕

Leave a Reply

Your email address will not be published.