ព័ត៌មានជាតិ

អគារការិយាល័យរដ្ឋបាល និងអគារស្នាក់នៅរបស់សាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

ខេត្តព្រះសីហនុ:ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារការិយាល័យរដ្ឋបាល និងអគារស្នាក់នៅរបស់សាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ នៅទីស្នាក់ការគយ និងរដ្ឋាករទំនប់រលក ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

 

អ្នកឱកាសនោះឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន បានមាមប្រសាសន៍ផ្តាំផ្ញើដល់មន្ត្រីសាខា និងមន្ត្រីស្នាក់ការសាខាគយ និងរដ្ឋាករទាំងអស់នៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ បន្តខិតខំបំពេញការងារ ដើម្បីតបស្នងចំពោះកិច្ចខិតខំប្រឹងប្រែងមន្ត្រីរបស់យើងទាំងអស់គ្នា ទន្ទឹមនឹងការតបស្នង គឺសុំឱ្យជាការលើកទឹកចិត្តចំពោះការយកចិត្តទុកដាក់ការខិតខំប្រឹងប្រែងបំពេញការងារភារកិច្ចរបស់ខ្លួនបន្ថែមទៀត។

 

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បន្តថាភារកិច្ចសំខាន់របស់យើង គឺការងារកៀគរប្រមូលចំណូលពន្ធ ការងារសម្របសម្រួលពាណិជ្ជកម្ម និងការងារចូលរួមចំណែកការពារសន្តិសុខ អធិបតេយ្យ និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស ហើយសមិទ្ធផលដែលយើងទទួលបាននាពេលនេះ បង្ហាញពីការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យមានដូចជា៖ វិស័យពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ កំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើនកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចសង្គម តាមរយៈនៃការខិតខំប្រឹងប្រែងប្រមូលចំណូលព័ន្ធគយ នៅតាមសាខា និងស្នាក់ការនានានៅទូទាំងប្រទេស។

 

សូមបញ្ជាក់ផងដែរថា តាមរបាយការណ៍សាងសង់អគារស្នាក់ការថ្មីរបស់សាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ និងការយាល័យគយ និងរដ្ឋាករទំនប់រលក ស្ថិតនៅលើដីទំហំ ៣,៥៣៩ម៉ែត្រការ៉េ បើកការដ្ឋានសាងសង់នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ អគាររដ្ឋបាល និងអគារស្នាក់នៅរបស់ មន្រ្តីរាជការនៃសាខាគយ និងរដ្ឋាករខេត្តព្រះសីហនុ និងការិយាល័យទំនប់រលក និងរដ្ឋាករទំនប់រលក និងបញ្ជប់ការសាងសង់នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ មានដូចជា៖

១.អគាររដ្ឋបាលមានទទឹង ១៨ x ២៥ម៉ែត្រ កម្ពស់ ៥ជាន់ ទំហំផ្ទៃអគារ ២,០៦០,៨២ម៉ែទ្រការ៉េ។

២.អគារស្នាក់នៅ ១៤ x ៣២.២ម៉ែត្រ កម្ពស់ ៥ជាន់ ទំហំ ២,៥៣៣,៣១ម៉ែត្រការ៉េ។

៣.របងកម្ពស់ ២.៥ម៉ែត្រ បណ្តោយ ២៥០ម៉ែត្រ។

៤.ចាក់បេតុងផ្លូវ និងទីលានខាងក្រៅអគារ ១,២៨០ម៉ែត្រការ៉េ។

៥.បំពាក់ត្រង់ស្វូ ១គ្រឿង កម្លាំង ៣១៥KVA។

៦.ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតមានដូចជា កន្លែងស្នាក់នៅសម្រាប់ចុងភៅ និងសន្តិសុខ អាហាដ្ឋាន ប៉ុស្តិ៍សន្តិសុខ ដងទង់ជាតិ និងការងារបន្ទាប់បន្សំផ្សេងទៀត៕

Leave a Reply

Your email address will not be published.