ព័ត៌មានជាតិ

តុលាកា​រខេត្តកណ្តាល សម្រេច​ឃុំខ្លួន ក្រុមសង្ឃក្លែងក្លាយ​​ចំនូន១​៨នាក់ ដាក់​ពន្ធនាគា​រ​ជាបណ្តោះ​អា​សន្ន

ខេត្តកណ្តាល៖ក្រុមសង្ឃក្លែងក្លាយ ចំនូន១៨នាក់ ត្រូវបានលោក វ៉ាន់ សុបញ្ញា ចៅក្រមស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល និងលោក ថោង ផល្លារង្សី ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល សម្រេចចេញដីការឃុំខ្លួន ដាក់ពន្ធនាគារបណ្តោះអាសន្ន នៅល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ ក្រោមប​ទចោទប្រកាន់ ឆបោក ស្លៀកពាក់បែបព្រះពុទ្ធសាសនា គ្មានសិទ្ធប្រើប្រាស់​ឯក​សារសា​ធារណៈ ក្លែង និងប្រើប្រាស់​ដោយខុសច្បាប់នូវសារធាតុញៀនតាមមាត្រា៣៧៧ និងមាត្រា៣៧៨ និងមាត្រា៥០៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

 

ពាក់ព័ន្ធករណីខាងលើនេះ​នគរបាលស្រុកអង្គស្នួលបានប្រាប់អ្នកសារព័ត៌​មានឱ្យដឹងថា មុនពេល​ឃា​ត់ខ្លួនក្រុមសង្ឃក្លែងក្លា​យ ​កម្លាំងប៉ុស្ដិ៍​នគរ​បាលទួលព្រេជ បានទទួលព័​ត៌មាន​ពីប្រជាពលរដ្ឋថា ឃើញ​មានរថយន្តម៉ាកតូយូ​តាហាយឡែឌ័រ ឆ្នាំ២០​០៧ ពណ៌ទឹកមាស ពាក់ស្លាកលេ​ខ ខេមរភូមិន្ទ4 2-0416 មួយគ្រឿង បាន​ដឹកព្រះសង្ឃ ចំនួន០​៤អង្គ ហើយចុះ​បិណ្ឌ​បាត្រនៅមុខរោងចក្រ តាមប​ណ្ដោ​យផ្លូវលេ​ខ៥១ ក៏​អញ្ជើញ និមន្តព្រះសង្ឃ ទៅវត្តអង្គព​ពាយ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ដើម្បីប​ន្តនីតិវិធី។ក្រោយពីការ​សួរនាំរួច ទើបជនសង្ស័យ ឈ្មោះ ទូច វិច្ឆិកា សារភាពថាខ្លួន និង​បក្ខពួក មិនមែន​ជាព្រះសង្ឃពិតប្រាកដឡើយ ដោយខ្លួន និងបក្ខពួក​បានពាក់​ស្បង់ចីវរជាព្រះ​សង្ឃដើម្បី បិណ្ឌបា​ត្រយកបច្ច័យ មក​ដោះស្រា​យជីវភាពក្នុងគ្រួសារប៉ុណ្ណោះ ដោយក្រុមបក្ខពួ​កខ្លួន​បានចេ​ញធ្វើសកម្មភាពរយៈពេល​ជាង១ខែមកហើយក្រោយពីទទួលបាន​ចម្លើយសារភាពហើយ ចៅអធិកា​រវត្តអង្គពពាយ និងលោ​កអាចារ្យវត្ត បានផ្សឹកជន​សង្ស័យ ​ជាសង្ឃក្លែងក្លាយ​ចំនួន៥អង្គ ប្រគ​ល់ជូនសមត្ថកិច្ចដើម្បីបន្តនីតិវិធីច្បាប់។

 

សមត្ថកិច្ចបញ្ជាក់ថា វត្ថុតាងដែលដកហូតបានរួមមាន៖ បាត្រលោកចំនួន០៦ ឆត្រចំនួន០៥ និងថង់​យាមចំនួន​០៣ កាបូបដាក់ឯ​កសារចំនួន០១ និងសម្លៀកបំពាក់ស៊ីវិលមួយចំនួនទៀត មេក្រូចំនួន​០១ ក្បាលម៉ៃក្រូហ្វូនចំនួន០១ អំភ្លីសម្រាប់ចាក់មេក្រូចំនួន០១ ជើងមេក្រូដែកចំនួន០១ និងអាគុយ​ចំនួន០១ រថយន្តម៉ាកតូយូតាហាយឡែឌ័រ ឆ្នាំ២០០៧ ពណ៌​ទឹកមាស ពាក់ស្លាកលេខ ខេមរភូមិន្ទ4 2-0416 និងស្លាកលេខរ​ថយន្ដពីរផ្ទាំង ពណ៌ក្រហម មានសរសេរអក្សរ (វត្ត ជ្រោះព្រះកន្លោង ឃុំ​ក្រាំង​អំពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ) ។ទូរស័ព្ទដៃមានចំនួន០៣គ្រឿង ក្នុងនោះមានម៉ាក iPhone ចំនួន០​១គ្រឿង ម៉ាកOPPO ចំនួន០១គ្រឿង និងម៉ាកSamsung ចំនួន០១គ្រឿង ។ ប្រាក់រៀល ចំនួ​នប្រាំពីរម៉ឺនបួនពាន់រៀល (៧៤០០០ រៀល)ផងដែរ៕

Leave a Reply

Your email address will not be published.