ព័ត៌មានជាតិ

ផ្លូវល្បឿនលឿន ខេត្តព្រះសីហនុ-រាជធានី​ភ្នំពេញ ត្រូវបានបើ​កឱ្យប្រើប្រាស់​សាក​ល្បង

ខេត្តព្រះសីហនុ៖ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី​០១ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញបើកឱ្យប្រើប្រាស់សា​កល្បងផ្លូវល្បឿនលឿនខេត្តព្រះសីហនុរាជ​ធា​នី​ភ្នំពេញ នៅបញ្ជរបង់ប្រាក់ច្រកចូលទី៨ ស្ថិតនៅតំបន់ក្បាលឆា​យ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

នាឱកាសនោះឯកឧត្តម អភិបាលខេត្តព្រះសីហនុ បាន​ចែកខិតប័ណ្ណ និងបានធ្វើការណែនាំ ជូន​អ្នកធ្វើដំណើ​រសាកល្បងលើផ្លូវល្បឿនលឿន ស្តីពីការ​ប្រើប្រាស់ផ្លូវល្បឿនលឿនខេត្តព្រះសីហនុរាជធានីភ្នំពេញរួមមាន៖

.ការត្រៀមលក្ខណៈមុន​ពេលបើកបរលើផ្លូវល្បឿនលឿន

.ពិនិត្យស្លា​កសញ្ញាប្រាប់​ដំណឹងលើផ្លូវល្បឿនលឿន

.ការបើ​កបរ​ចូល​បញ្ជរ​បង់ប្រាក់

.ស្លាក​សញ្ញាប្រាប់​ដំណឹង​ពីការចាប់ផ្តើមចូលផ្លូវល្បឿនលឿន

.ការ​បើ​កបរចូ​លផ្លូវល្បឿនលឿន

.ការប្រើប្រា​ស់គន្លងផ្លូវ

.ការកំណ​ត់ល្បឿនបើកបរយានយន្ត

.ការរក្សាចន្លោះសុវត្ថិភា​ពបើកប​រយានយន្ត និងលេខទូរស័ព្ទ​ទាន់ហេតុ​ការណ៍ និងការជួយ​សង្គ្រោះ​ជាដើម។ ប្រសិនបើ​យើងចូលរួមគោរពច្បាប់ចរាចរណ៍ និងសេចក្តីជូន​ដំណឹងរបស់​ក្រសួងសាធា​រណការ យើងនឹ​ងចូលរួមកា​ត់បន្ថយគ្រោះថ្នាក់បាន​ទាំងអស់គ្នា។

រដ្ឋបាលខេត្តបញ្ជាក់ថា ផ្លូវល្បឿនលឿន​ខេត្តព្រះសីហនុរាជធានីភ្នំពេញ គឺកំណត់ល្បឿ​នខ្ពស់បំផុត​សម្រាប់រថយ​ន្តធុនតូចត្រឹម ១២០គីឡូម៉ែត្រ​ក្នុងមួយ​ម៉ោងសម្រាប់ផ្លូវលាត ត្រង់ ប៉ុន្តែក្នុងស្ថាន​ភាពផ្លូវ​កោង អ្នកបើក​បរត្រូវ​បានកំណត់ឱ្យបើ​កបរត្រឹមតែ ៤០គីឡូម៉ែ​ត្រក្នុងមួយ​ម៉ោ​ងប៉ុណ្ណោះ រួចទើ​បត្រូវបង្កើន​ល្បឿនដល់ ៦០គីឡូម៉ែត្រក្នុងមួយម៉ោ​ងឡើងទៅ តាមស្ថានភា​ពដែលមា​នស្លាកសញ្ញាប​ង្ហាញប្រាប់តាមដងផ្លូវ។ ការ​បើកដំណើរការសាកល្បងចាប់ពីថ្ងៃ១ ខែតុលា ឆ្នាំ២០២២នេះ ល្បឿន​ត្រូវបាន​កំណត់តាមប្រភេទយានយន្តរួមមា​ន៖ រថយន្តគ្រួ​សារ ធុនស្រាល រត់ក្នុង​ល្បឿនកម្រិតពី ៦០​ទៅ១​២០គីឡូម៉ែត្រក្នុង​មួយម៉ោង។រថយន្តធុនធ្ងន់មិ​ន​មានសណ្តោងសឺម៉ីរ៉ឺម៉ក ឬម៉ូតូ រត់ក្នុង​ល្បឿន​កម្រិតពី ​៦០ទៅ១០០គីឡូម៉ែត្រក្នុង​មួយម៉ោង។ រថយន្តសណ្តោងសឺម៉ីរ៉ឺម៉ក ឬសណ្តោង​យានដំណើ​រកំសាន្ត រត់ក្នុងល្បឿនកម្រិ​តពី ៦០ទៅ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។

ប្រជាពលរដ្ឋ​ដែលប្រើប្រាស់ផ្លូវល្បឿនលឿន​ខេត្តព្រះសីហនុរាជធានីភ្នំពេញ ត្រូវចូ​លរួមប្រកា​ន់ខ្ជាប់ ការគោរពច្បាប់ ដើម្បីសុ​វត្ថិភាពរបស់ខ្លួន និងអ្នកធ្វើ​ដំណើរតាមដងផ្លូវ ត្រូវអនុវត្តតាម​ការណែនាំរប​ស់ក្រសួងមាន​សមត្ថកិច្ច។ ក្នុងករណីអ្នកបើកបរបើកលើសល្បឿនកំណត់នោះ នគរបា​លចរាចរណ៍ដែលប្រចាំការនៅទីនោះ នឹងធ្វើការណែ​នាំ ពិន័យ​អន្តរកាល ព្រមទាំងកាត់ពិន្ទុ ឬឈា​នទៅដកហូតបណ្ណបើកបរតា​មផ្លូវច្បាប់ផងដែរ៕

Leave a Reply

Your email address will not be published.