(ខេត្តកោះកុង)៖ឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តម៉ាកសាំងយ៉ុងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AH.8232 បើកបរទិសដៅ ពីកោះកុង ទៅអណ្តូងទឹក លុះដល់កន្លែងកើតហេតុបានបុកពេញទំហឹងជាមួយរថយន្ត ១គ្រឿងម៉ាកលុចស៊ីសRX300ពណ៌ស ពាក់ស្លាកលេខ.កោះកុង 1C.1170បើកបរក្នុងទិសដៅពីរខេត្តកំពតទៅក្រុមហ៊ុន ញូញៀន ដោយបញ្ច្រាស់ទិសគ្នា បណ្តាលឲ្យស្លាប់ និងរបួស ជាច្រើននាក់ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២។
ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តសាំងយ៉ុង បើកបរក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបង្កដោយតៃកុង សាំងយ៉ុងឈ្មោះ ធឿន ផៃ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅក្នុងភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរខេត្តកោះកុង(ស្លាប់)អ្នករួមដំណើរ២នាក់ របួសធ្ងន់ម្នាក់ស្រាលម្នាក់។ចំណែករថយន្ត លុចស៊ីសRX300ម្ចាស់ ឈ្មោះឆាត់ ម៉ាប់ ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិបឹង ឃុំច្រេស ស្រុកមេសាងខេត្តព្រៃវែង មានអ្នករួមដំណើរចំនួន៥នាក់ រងរបួសចំនួន២នាក់ស្រី១ម្នាក់ រថយន្តលុចស៊ីសខូចខាតយ៉ាងធ្ងន់ធ្ងរ។ ក្រោយកើតហេតុសមត្ថកិច្ចបានបានធ្វើការវាស់វែង និងនាំយករថយន្តទាំងពីរទៅរក្សាទុកនៅអធិការនគរបាលស្រុក បូទុមសាគរ ដើម្បីរងចាំការដោះស្រាយបន្ត។ដោយឡែកសពជនរងគ្រោះ សមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕