ព័ត៌មានជាតិ ព័ត៌មានសន្តិសុខសង្គម

ថ្ងៃនេះ ជាថ្ងៃនៃការចាប់ផ្តើមយុទ្ធនាការឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥

ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃសៅរ៍ ៦រោច ចែពិសាខ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២នេះ នៅក្នុងទីរួមខេត្តក្រចេះ មានប្រារព្ធពិធីបើកយុទ្ធនាការ ឃោសនារកសំឡេងឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ក្រោមអធិបតីភាព ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ, ឯកឧត្តម ព្រុំ សុខា ប្រធានគណៈពង្រឹងមូលដ្ឋានមណ្ឌលក្រចេះ រួមនិងឯកឧត្តម លោកជំទាវ ដែលជាក្រុមការងារគណៈពង្រឹងមូលដ្ឋានខេត្តក្រចេះទាំងអស់ និងមានការចូលរួមពីសំណាក់សមាជិកសមាជិការនៃគណបក្សមកពីមូលដ្ឋានជាច្រើនពាន់នាក់ ។

ឯកឧត្តម វ៉ា ថន ប្រធានគណៈកម្មាធិការបក្សប្រជាជនកម្ពុជាខេត្តក្រចេះ អញ្ជើញថ្លែងសកថា របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជូនដល់សមាជិកសមាជិការនៃគណបក្សប្រជាជនកម្ពុជាទូទាំងព្រះរាជាណាចក្រកម្ពុជា អំពីគោលនយោបាយ និងការអភិវឌ្ឍន៍លើគ្រប់វិស័យ ដែលជាស្នាដៃរបស់គណបក្សប្រជាជនកម្ពុជា។ ហើយមានការផ្តាំផ្ញើជាសាររបស់សម្តេចតេជោ សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជូនដល់សមាជិកសមាជិការនៃគណបក្សប្រជាជនកម្ពុជាយើងទាំងអស់ ខិតខំបន្តនូវនយោបាយអហិង្សា ហើយរួមគ្នា ថែរក្សាការពារនូវសុខសន្តិភាព សុវត្ថិភាព សម្រាប់ការប្រព្រឹត្តទៅនៃការអនុវត្តការបោះឆ្នោត ឃុំ សង្កាត់ ប្រកបដោយសេរី និងយុត្តិធម៌ តម្លាភាព ដែលប្រព្រឹត្តទៅ នៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ ។

ជាមួយគ្នានេះដែរ ឯកឧត្តម ព្រុំ សុខា ប្រធានក្រុមការងារចុះពង្រឹងមូលដ្ឋានខេត្តក្រចេះ បានក្រើនរំលឹកដល់សមាជិកសមាជិការនៃគណបក្សប្រជាជនកម្ពុជាយើងនៅក្នុងខេត្តក្រចេះទាំងអស់ឲ្យបន្តខិតខំ ចុះជួយពង្រឹងមូលដ្ឋានបន្ថែមទៀត ដោយមិនរើសអើង ដើម្បីទទួលបានជោជ័យធំៗ បន្ថែមទៀត ក្នុងការងារបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាពេលខាងមុខជាបន្តបន្ទាប់ទៀត៕

Leave a Reply

Your email address will not be published.