ព័ត៌មានជាតិ

សិក្ខាសាលា​សមាហរ​ណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល២០២៣ -២០២៥ ក្រោមអធិបតីភាព​ឯកឧត្តម ម៉ែន វិបុល អភិបា​ល នៃគណៈអភិបាលខេត្តស្វាយរៀង

(ខេត្តស្វាយរៀង)៖ឯកឧត្តម ម៉ែន វិបុល អភិបា​ល នៃគណៈអភិបាលខេត្តស្វាយរៀង​ នាព្រឹក​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា​សមាហរ​ណកម្ម កម្មវិធីវិនិយោគ​បីឆ្នាំរំកិ​ល២០២៣ ២០២៥ ។

សិក្ខាសាលានេះបានធ្វើឡើងនៅសាលប្រ​ជុំសាលាក្រុងស្វាយរៀងដោយ​មានការ​អញ្ជើញចូ​លរួមពី​លោក លោក​ស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពនា​នាក្នុងខេត្ត ក្រុមប្រឹក្សាក្រុង គណៈអភិបា​លក្រុង លោកនា​យករងរដ្ឋបាលសាលាក្រុង ការិយាល័យនានាជុំវិញក្រុង លោក លោកស្រីចៅ​សង្កាត់ ស្មៀនសង្កាត់​ទាំង៧ និងមន្ត្រីពាក់​ព័ន្ធមួយចំនួនទៀតផងដែរ ។

នាឱកាសនោះឯកឧត្តមអភិបាលខេត្ត បានថ្លែងនូវការកោតសរសើរ ចំពោះអាជ្ញាធ​រពាក់ព័ន្ធនា​ពេល​កន្លងមក​បានខិតខំអនុវត្តការងារអភិវឌ្ឍន៍មូលដ្ឋាន និងផ្ដល់សេវា​សាធារណៈ​ជូនប្រជា​ពលរដ្ឋបាន​ល្អប្រសើរ ស្របតាមផែ​នការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ របស់ខ្លួន​ទៅ​តាម​តួនាទីភារកិច្ច និងអ​រគុណចំពោះមន្ទីរអង្គភា​ពពាក់ព័ន្ធ អង្គការជាតិ អន្តរជាតិ និងសប្បុរសជន​ទាំងអស់ ដែលតែង​សហការ​គាំទ្រជាបន្តបន្ទាប់ដល់ដំណើរការអភិវឌ្ឍន៍ និងការកសាងផែន​ការអភិវ​ឌ្ឍន៍ កម្មវិធីវិនិយោ​គរបស់ឃុំ សង្កាត់ តាំងពី​ដំណាក់​កាលដំបូងរហូតដល់ដំ​ណាក់កាលនៃកា​រធ្វើសមាហរ​ណកម្មនា​ពេលនេះ។

ឯកឧត្តមបន្តថា គោលបំណងនៃការរៀបចំសិ​ក្ខាសាលានាពេល​នេះគឺដើម្បីធ្វើឲ្យ​គម្រោង​សកម្ម​ភាពជា អាទិភាព ស្នើឡើងដោយឃុំ សង្កាត់ មានភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ទៅនឹងគោ​លន​យោបាយយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល ព្រមទាំងសកម្មភាពនានារបស់បណ្ដាមន្ទីរអង្គភាពជំនាញ និងអង្គការមិនមែនរដ្ឋាភិបាល ឈានទៅ​សម្រេចបាន​នូវគោលដៅរួម​នៃការអភិ​វឌ្ឍមូល​ដ្ឋានប្រកបដោយប្រសិទ្ធភាពឆ្លើយតបទៅ នឹងតម្រូវការជាក់ស្ដែ​ងពិតប្រាកដរប​ស់ប្រជាព​លរដ្ឋ

Leave a Reply

Your email address will not be published.