ព័ត៌មានជាតិ

បញ្ជូនខ្លួនជនសង្ស័យ​ម្នាក់ ទៅ​សាលាដំបូង​ខេត្តប​ន្ទាយ​មានជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន នៅក្រុងប៉ោយប៉ែត

(បន្ទាយមានជ័យ)៖កម្លាំងមូលដ្ឋា​នកងរាជអាវុធហត្ថក្រុង​ប៉ោយប៉ែត បានចុះ​ប្រតិបត្តិ​ការបង្រ្កាប​ករ​ណីរ​ក្សាទុក និ​ងប្រើប្រាស់​ដោយខុសច្បាប់នូវ​សារធាតុញៀន ដោយឃាត់​ខ្លួនជនស​ង្ស័យម្នាក់ រួម​និងវត្ថុតាង​គ្រឿងញៀនមួយចំនួន កាលពីវេលាម៉ោង០១​និង៤៥នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ នភៅ​ចំណុចក្លឹបកំសាន្តថាច់ដោន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់/​ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​មានជ័យ ។

 

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរា​ជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជ​នសង្ស័យមាន​ឈ្មោះ សេក ប៉ាគិម ភេទប្រុស ​អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ទីកន្លែង​កំណើត ភូមិ​និមិត្ត១ ឃុំនិមិត្ត ស្រុកអូរជ្រៅ ​ខេត្តបន្ទាយមានជ័យ ទីលំនៅបច្ចុប្បន្នភូមិនិមិត្ត១ សង្កាត់​និមិត្ត ក្រុងប៉ោយប៉ែត។

 

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ក្នុងប្រតិបត្តិកា​រនោះកម្លាំងកងរាជអាវុធហត្ថ​ដកហូតវ​ត្ថុតាងរួម​មាន៖ ម្សៅម៉ត់ពណ៌សថ្លស (ខេហិត) ចំនួន០៥កូនថង់កិប ស្មើនឹងទ​ម្ងន់៣,៩​៩ក្រាម ថ្នាំគ្រាប់រាងបេះ​ដូង ពណ៌ផ្កាឈូក(ថ្នាំក្រវី) ចំនួន០​៣គ្រាប់ ទម្ងន់ ១,៤១ក្រាម ។ ក្រោយ​ការឃា​ត់ខ្លួន​ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងអាវុធហត្ថ នាំខ្លួនមក​សួរនាំ​នៅមូល​ដ្ឋានកងរា​ជអាវុធហត្ថក្រុង និងបានបញ្ជូន​បន្តមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត ។

 

លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំង​គ្រឿងញៀន​បានប្រាប់ឲ្យដឹងថា ជនសង្ស័យ រួមនឹងវត្ថុតាង​ ​ត្រូវបានកម្លាំងការិយា​ល័យប្រឆាំង​គ្រឿង​ញៀនកងរាជអាវុធហត្ថ​ខេត្ត បញ្ជូនទៅសាលាដំបូងខេត្តនៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ​២០​២២ ដើម្បីអនុវត្តតាមនីតិវិធី ៕

Leave a Reply

Your email address will not be published.