ព័ត៌មានជាតិ

ឯកឧត្តម ស្វាយ​ សំអ៊ាង​ ដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តស្ទឹងត្រែង ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពលើការការរក្សាសន្តិសុខ​ សណ្តាប់ធ្នាប់ និងការបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់

ខេត្តស្ទឹងត្រែង:អនុវត្តតាមអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ស្វាយ​ សំអ៊ាង​ អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត​ បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពលើការការរក្សាសន្តិសុខ​ សណ្តាប់ធ្នាប់ និងការបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទនៅក្នុងមូលដ្ឋានខេត្តស្ទឹងត្រែង​។

 

កិច្ចប្រជុំនេះមានការចូលរួម ពីអភិបាលរងខេត្ត​ នាយករដ្ឋបាលសាលាខេត្ត​​ អភិបាលក្រុង​ ស្រុក​ ​កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ​ អធិការនៃអធិការដ្ឋាននគរបាលក្រុង​ ស្រុក​​ ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត៕

Leave a Reply

Your email address will not be published.