ព័ត៌មានជាតិ

ឯកឧត្តម ដួង តារា សុំអោយភាគីដែលពាក់ព័ន្ធនឹងការចង់បានដីដែលជាទ្រព្យសម្បត្តិចុងក្រោយរបស់ក្រុមគ្រួសារក្មេងស្រីពិការគថ្លង់ មេត្តាដកខ្លួនចេញ ចូរយកគុណធម៌មកប្រើ កុំចង់បានអ្វីដែលមិនមែនជារបស់ខ្លួន!!!

យុវតីពិការគថ្លង់ឈ្មោះ សេង ចន្ថា អាយុ១៨ឆ្នាំ រស់នៅភូមិបន្ទាយទី១ ឃុំទួលពង្រស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មានឪពុកឈ្មោះ កង សារ៉ន (គក់) អាយុ៥៣ឆ្នាំ និងម្តាយឈ្មោះ ហង់ ត្រប់ អាយុ៥២ឆ្នាំ បានស្កាត់មកជួបឯកឧត្តម ដួង តារា ជាថ្មីម្តងទៀតនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ ដើម្បីសុំអន្តរាគមន៍ ករណីដីដែលជាទ្រព្យសម្បត្តិចុងក្រោយរបស់ក្មេងស្រីពិការគថ្លង់ម្នាក់នេះ ទំហំ២៥ម៉ែត្រx៦០០ម៉ែត្រ ត្រូវបានឈ្មោះ ហ៊ួ ណៃ (ចែណៃ)អោយគេភ្ជួរ និងអាស្រ័យផលលើដីនេះ។

 

ក្រោយការសួរនាំ និងការរៀបរាប់របស់ឪពុក-ម្តាយក្មេងស្រីពិការ ឯកឧត្តមក៏បានទំនាក់ទំនងទៅលោកមេភូមិ បន្ទាយទី១ដើម្បីសួរនាំ និងមានមតិផ្តាំផ្ញើរមួយចំនួនផងដែរ។

 

ជាបន្ទាប់លោក កង សារ៉ន (ឪពុក )ក៏បានបង្ហាញសារសម្លេងដែល (ចែណៃ)បានផ្ញើរមកសុំទោសលោកផងដែរ ដោយ(ចែណៃ)បានរៀបរាប់ថា នៅពេលកាច់ពោតរួចគាត់ឈប់ធ្វើអ្វីលើដីហ្នឹងហើយ គាត់ប្រគល់ដីហ្នឹងអោយលោកពូវិញ គាត់ទទួលខុសដែលភ្ជួរចូលដីលោកពូ ពីថ្ងៃនឹងទៅគាត់ដកខ្លួនហើយ។ ឯកឧត្តម ដួង តារា បានពិនិត្យសារនោះយ៉ាងយកចិត្តទុកដាក់ និងជាសាក្សីដឹងឮនៅក្នុងរឿងនេះផងដែរ។

 

ឯកឧត្តម ដួង តារា បានផ្តាំផ្ញើរដល់បងប្អូនប្រជាពលរដ្ឋទាំងអស់អោយចេះស្រលាញ់គ្នា កុំបំពានគ្នា កុំចង់បានអ្វីដែលមិនមែនជារបស់ខ្លួន ជីវិតយើងជីវិតគេគឺដូចតែគ្នា ត្រូវយកបេះដូង និងគុណធម៌មកប្រើហើយអោយភាគីដែលពាក់ព័ន្ធនឹងការចង់បានដីដែលជាទ្រព្វសម្បត្តិចុងក្រោយរបស់ក្រុមគ្រួសារក្មេងស្រីពិការគថ្លង់ម្នាក់មេត្តាដកខ្លួនចេញជាបន្ទាន់។

 

យើងចូលរួមចែករម្លែកការអាណិត និងក្តីស្រលាញ់ដល់ប្រជាពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

Leave a Reply

Your email address will not be published.