(ភ្នំពេញ):នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកនាំកិច្ចប្រជុំ ស្តីអំពីករណីការបង្រ្កាបបទល្មើសជួញដូរមនុស្ស និងការបង្រ្កាបបទល្មើសល្បែងស៊ីសងខុសច្បាប់។កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ
ដោយមានការចូលរួមពីអភិបាលរាជធានី-ខេត្ត ព្រមទាំងអគ្គស្នងការ និងស្នងការនគរបាលខេត្ត-ក្រុង និងកងរាជអាវុធហត្ថលើផ្ទៃផងដែរ។
សូមជំរាបផងដែរថា កិច្ចប្រជុំនេះ បានធ្វើឡើងបន្ទាប់ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ រាជរដ្ឋាភិបាល បានដាក់បញ្ជាដាច់ណាត់ កាលពីចុងសប្ដាហ៍កន្លងទៅ ឲ្យមន្ត្រីមូលដ្ឋាន ធ្វើការចុះបង្ក្រាបបទល្មើសល្បែងស៊ីសងខុសច្បាប់គ្រប់ទម្រង់ដែលកើតមាន៕