ព័ត៌មានជាតិ

ក្រុមការងា​រគ្រូពេទ្យស្ម័គ្រចិត្ត​យុវជនសម្ដេចតេជោ TYDA ចុះពិនិត្យព្យាបា​លជំងឺជូន​ប្រជាព​លរដ្ឋ ដោយ​ឥតគិតថ្លៃនៅក្នុងបរិ​វេណវិទ្យាល័យ ជ័យសាន់នីវូ ក្នុងស្រុកកៀនស្វាយ

ខេត្តកណ្តាល៖នាព្រឹក ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ ក្រុមការងារគ្រូពេទ្យស្ម័គ្រ​ចិត្តយុវជ​នសម្ដេច​តេជោ TYDA បានចុះពិនិត្យ​ព្យាបាលជំ​ងឺជូនប្រជាពលរដ្ឋដោយ​ឥតគិតថ្លៃចំនួន ៣០០០ នាក់​នៅ​ក្នុងប​រិវេណវិទ្យាល័យ ជ័យសាន់នីវូ ស្ថិតក្នុង​ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានថ្លែងអំ​ណរគុណ​សកម្មភាព​មនុស្សធម៌​ដ៏ល្អប្រពៃរ​បស់ស​មាគមគ្រូពេទ្យស្ម័គ្រចិត្ត​យុវជនសម្ដេចតេជោ(TYDA) ដែល​មានឯ​កឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី ប្រធាន អនុប្រ​ធាន​ក្រុមប្រឹក្សា​ភិបាល​សមាគម បានឱ្យក្រុម​ការងារគ្រូពេទ្យចុះពិនិត្យព្យា​បាលជូនដល់ប្រជាពលរដ្ឋដោយគិតថ្លៃ នៅក្នុង​ស្រុកកៀនស្វាយនៅថ្ងៃនេះ និង​បានលះបង់កម្លាំងកាយចិត្តពេលវេលាក្នុងការចុះពិនិត្យ និងជួយពិ​និត្យព្យាបាល​ជំងឺជូនប្រជាពលរដ្ឋគ្រប់​មជ្ឈដ្ឋានដោយឥតគិតថ្លៃ ពិសេសដ​ល់ប្រជាព​លរដ្ឋក្នុង​ស្រុកកៀនស្វាយ ចំនួន៣០០០នាក់។

នេះជាការចូលរួមចំណែកក្នុងការបំពេញ បេសកកម្មការងា​រប្រកបដោយឆន្ទៈដ៏ស្រួចស្រាល និ​ងបង្ហាញ​ពីស្មារតីផូរផង់​សម្រាប់ជាគំរូដល់យុវជនជំ​នាន់ក្រោយ ក្នុងការអភិវឌ្ឍប្រទេសជាតិ នៅក្នុង​បុព្វហេតុ​នានា ពិសេសក្នុងវិស័យសុខាភិបាល ដោយ​មិនប្រកាន់ពូជសាសន៍ សាសនា ឬនិន្នាការន​យោបាយណា​មួយឡើយ សំដៅចូលរួម​កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងស្របតាម​គោលដៅអភិវឌ្ឍប្រក​បដោយចីរភាព និងបរិ​យាប័ន្ន របស់រាជរដ្ឋាភិបាលកម្ពុជា៕

Leave a Reply

Your email address will not be published.