ខេត្តបន្ទាយមានជ័យ៖យោងតាមរបាយការណ៍គណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យ ដែលបានបង្ហាញនៅក្នុងពិធីវេទិការសប្តាហ៍ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅមន្ទីសាធារណៈការណ៍និងដឹកជញ្ជូនខេត្តបន្ទាយមានជ័យ បញ្ជាក់ថា ខេត្តបន្ទាយមានជ័យរយៈពេល៩ខែក្នុងឆ្នាំ២០២២នេះគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំននួន៧៣ករណី បណ្តាលឲ្យស្លាប់៥៩នាក់និងរបួសធ្ងន់៥០នាក់។
លោក សុក ចាន់ថា ប្រធានមន្ទីសាធារណៈការ និងដឹកជញ្ជូនខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃអនុគណកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក ខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា៖វេទិការសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៣ នៅខេត្តបន្ទាយមានជ័យនេះ ជាជំនួយស្មារតី ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកសម្រាប់ផ្សព្វផ្សាយប្រការសំខាន់ៗដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវ។
លោកបញ្ជាក់ថា៖ច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកចំពោះអ្នកជិៈកង់ និងថ្មើជើង ត្រូវដើរជិៈអែបកៀនខាងស្តាំបំផុត អ្នកបើកបរម៉ូតូចាប់ពីអាយុ១៥ឆ្នាំឡើង ត្រូវមានមកភ្ជាប់ខ្លួនមានអត្តសញ្ញាណប័ណ្ណសំគាល់ខ្លួន រឺលិខិតបញ្ជាក់អត្តសញ្ញាណមានតំលៃស្មើនិងប័ណ្ណបើកបរប្រភេទ(ក)ម៉ូតូកងបីនិងរ៉ឺម៉ក ត្រូវភ្ជាប់ប័ណ្ណបើកបរប្រភេទ(ក)និងម៉ូតូ ត្រូវមានពាក់ផ្លាក់លេខត្រឹមត្រូវ កញ្ចក់មើលក្រោយកងល្អ ភ្លើងពន្លឺច្បាស់ល្អ ពេលបើកបរមានពួកសុវត្ថិភាព និងបើកបររថយន្តមានប័ណ្ណសម្គាល់រថយន្ត ពាក់ផ្លាក់លេខត្រឹមត្រូវ ប័ណ្ណត្រួតពិនិត្យលក្ខណៈបច្ចេកទេសលិខិតធ្វើអាជីវកម្ម រាលឯកសារខាងលើត្រូវយកមកតាមជានិច្ច។
លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖បើយោងតាមរបាយការណ៍គណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបន្ទាយមានជ័យ រយៈពេល៩ខែដើមឆ្នាំ២០២២នេះគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន៧៣ករណី បណ្តាលស្លាប់ចំនួន៥៩នាក់ បើប្រៀបធៀបរយៈពេល៩ខែឆ្នាំ២០២១ស្លាប់កើនឡើងចំនួន១១នាក់ និងរបួសធ្ងន់៦៩ករណី មានមនុស្សរបួសធ្ងន់៥០នាក់ ប្រៀបធៀបឆ្នាំ២០២១កើនឡើងអ្នករបួសធ្ងន់១២នាក់។
លោកបានបញ្ជាក់ថា៖ទិវាសប្តាហ៍ជាតិសុវត្តិភាពចរាចរណ៍ផ្លូវគោកជំនួយស្មារតីស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកសម្រាប់ផ្សព្វផ្សាយប្រការសំខាន់ៗ ដែលត្រូវចងចាំចំពោះអ្នកប្រើប្រាស់ផ្លូវទាំងបើកបរម៉ូតូ ម៉ូតូកងបី រថយន្តតូចធំត្រូវចូលរួមអនុវត្តន៍ច្បាប់ចរាចរណ៍ទាំងអស់គ្នា ការពារសុវត្ថិភាពខ្លួនឯងនិងអ្នកដ៏ទៃនៅពេលធ្វើដំណើរតាមផ្លូវ នៅពេលដែលប្រទេសកម្ពុជាកំពុងទទួលបានសុខសន្តិភាពនិងអភិវឌ្ឍន៍រីកចម្រើនវស័យផ្លូវថ្នល់ប្រភេទផ្លូវបួនកន្លង និងផ្លូវល្បឿនលឿនការពារគ្រោះថ្នាក់ចរាចរណ៍កើតឡើង៕