ព័ត៌មានជាតិ

អភិបាលខេត្តកណ្ដាល ណែនាំដ​ល់មន្ត្រីរាជ​ការ កងកម្លាំងទាំងអស់ ត្រូវខិតខំយកចិត្ត​ទុកដាក់ប​ម្រើប្រជាព​លរដ្ឋ ដោយត្រូវ​ធ្វើជា​មន្ត្រីជើង​ពីរ មិនត្រូ​វធ្វើជាមន្ត្រីជើងដប់ឡើយ

ខេត្តកណ្ដាល៖ថ្លែងនៅក្នុងពិធីបើកការដ្ឋានជួសជុលផ្លូវចាក់បេតុងអាមេ ប្រវែង១២០០ម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រាស់ ០,១៥ម៉ែត្រ និងដាក់លូកាត់ផ្លូវ ២កន្លែង នៅក្នុងភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តក​ណ្ដាល នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគ​ណៈអភិបាលខេត្តកណ្ដាល បានណែនាំដ​ល់មន្ត្រីរាជ​ការ កងកម្លាំងទាំងអស់ ត្រូវខិតខំយ​កចិត្តទុកដាក់បម្រើប្រជាពលរដ្ឋ ដោយត្រូវធ្វើជា​មន្ត្រីជើង​ពីរ មិនត្រូវធ្វើជាមន្ត្រីជើងដប់ឡើយ។

ឯកឧត្តមអភិបាលខេត្ត បន្តថា មន្ត្រីរាជការទាំងអស់ ត្រូវធ្វើជាម​ន្ត្រីជើងពីរ ដោយត្រូវខិតខំយក​ចិត្តទុក​ដាក់ប​ម្រើប្រជា​ពលរដ្ឋ ដោយចុះដ​ល់មូលដ្ឋានផ្ទាល់របស់គាត់ ដើម្បីស្វែងយល់ពីបញ្ហា​ប្រ​ឈម តម្រូវការ និងសំណូម​ពរ របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីដោះស្រា​យរាល់​បញ្ហាប្រ​ឈម និងសំណូមពរទាំងនេះ អោយបា​នឆាប់រហ័ស និងទាន់ពេលវេលា ហើយក្នុង​ករណី​ដែលមិនអាចដោះស្រាយបាន ត្រូវរាយការ​ណ៍សុំយោបល់ទៅថ្នាក់លើបន្តទៀត។ ពិសេស​ជាងនេះ កងកម្លាំង​មានសមត្ថកិច្ច ត្រូវចុះល្បាតនៅ​តាមមូលដ្ឋានជាប្រចាំ សំដៅថែរក្សាសន្តិសុខ សុវត្ថិភាព និ​ងសណ្ដាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីបង្ការ និងទ​ប់ស្កាត់ឱ្យ​បានទាន់ពេ​លវេលារាល់បទល្មើសនានាដែលកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន បង្ក្រាបឱ្យ​បាននូវល្បែងស៊ីសងគ្រប់ប្រភេទ បទល្មើសគ្រឿងញៀន និងភាពអសកម្ម​នៅក្នុងមូល​ដ្ឋានរប​ស់ខ្លួនផងដែរ។

 

ឯកឧត្តមអភិបាលខេត្ត បន្ថែមថា ការបើក​ការដ្ឋាន​ជួសជុលផ្លូវបេតុងអាមេ នាពេ​លនេះ គឺជាស​មិទ្ធផលថ្មី​បន្ថែមទៀត ជាមួយនឹងសមិទ្ធផ​លជាច្រើនផ្សេងទៀត របស់ស្រុក​កៀនស្វា​យ ក្នុងវិស័​យ​សេដ្ឋកិច្ចសង្គម មានសោភ័ណ្ឌភាព ប្រកប​ដោយ សមធម៌ និង​បរិយាប័ន្ន ស្របតា​មគោ​ល​នយោបា​យ​យុទ្ធសាស្ត្រចតុកោ​ណរបស់រាជរដ្ឋាភិបាល ដែលបានកំណត់យក មនុស្ស ទឹក ផ្លូវ ភ្លើង” ជាអា​ទិភាព ដើម្បីលើកកម្ពស់​ផាសុខភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋ មានផ្លូវ មានស្ពាន មា​នក្តីស​ង្ឃឹម និងមានការអភិវឌ្ឍលើគ្រប់វិស័យ និងមានសន្តិភាព ទើបមានអ្វីៗ ដូចថ្ងៃនេះ” ។

ជាមួយគ្នានេះដែរ ឯកឧត្តមក៏​បានសំណូមពរដល់ប្រជា​ពលរដ្ឋ ដែលរស់​នៅជាប់ផ្លូវ​ដែលកំពុង​សាងស​ង់ សូមចូលរួមសហ​ការជាមួយអាជ្ញាធរ សម្រួលដល់ការសាងសង់ផ្លូវបេតុងមួយនេះ ឱ្យស​ម្រេច​បានតាមការគ្រោងទុក្ខ។ ទន្ទឹមនឹងនោះក្រុមហ៊ុន​ដែលទទួលបានការសាងសង់ ត្រូវអ​នុវត្ត​តាមកិច្ចសន្យា សាងសង់ប្រ​កបដោយបច្ចេកទេស ធានាបាននូវការប្រើ​ប្រាស់បានយូរ​អង្វែងផងដែរ ៕

Leave a Reply

Your email address will not be published.