ខេត្តកណ្ដាល៖ដើម្បីឲ្យសោភ័ណ្ឌភាព និងការពារទឹកភ្លៀងហូរច្រោះធ្វើអោយខូចផ្លូវ នៅព្រឹក ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ លោក ប៊ុន ផេង អភិបាលរងខេត្តតំណាង ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានដឹកនាំកម្លាំងចុះដាំកូនឈើមប្រណិត អមតាមដងផ្លូវ និងជុំវិញស្ថានីយ៍បូមទឹក ហ៊ុន សែន ទី៤៤ ស្ថិតនៅក្នុងភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។
ឃុំសន្លុង គឺជាឧទាហរណ៍ដ៏ល្អមួយ ដើម្បីលើកយកមកឆ្លុះបញ្ចាំងពីសារៈសំខាន់នៃព្រៃឈើ ស្របតាមប្រធានបទ « យុវជនម្នាក់ ដើមឈើមួយដើម» ដើម្បីអោយឃុំផ្សេងៗទៀត ក្នុងស្រុកខ្សាច់កណ្តាល ចូលរួមបន្តធ្វើសកម្មភាពដើមកូនឈើតាមដងផ្លូវសាធារណៈឲ្យបានគ្រប់ឃុំផងដែរ។ សង្ឃឹមថា កូនឈើដែលបានដាំទាំង ២២០០ដើម នៅក្នុងឱកាសនេះ នឹងជំរុញអោយមាន ការផ្លាស់ប្តូរឥរិយាបថរបស់ប្រជាពលរដ្ឋ អោយងាកមកស្រលាញ់បរិស្ថាន ធម្មជាតិ បណ្តុះឆន្ទៈថ្មី និងមនសិការនៃចូលរួមការពារថែរក្សាព្រៃឈើ ដើម្បីប្រយោជន៍មនុស្សជាតិគ្រប់ជំនាន់៕