ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ អភិបា លខេត្តប៉ៃលិន បានដឹកនាំក្រុមងារ មន្រ្តីសាលាខេត្ត និងយុវជន ស​.ស.យ.​ក ខេត្ត ចុះទៅរៀបចំតុបតែង ផ្លូវឡើងទៅកាន់រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ ខណ:ថ្ងៃបុណ្យភ្ជុំធំកាន់តែខិតកៀកជិតមកដល់

ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២នេះ លោកជំទាវ បាន ស្រីមុំ អភិបា លខេត្ត​ប៉ៃលិន បានដឹកនាំក្រុមងារ មន្រ្តីសាលាខេត្ត និងយុវជន ស...ក ខេត្ត ចុះទៅរៀបចំតុបតែង ផ្លូវឡើងទៅកាន់រមណីយដ្ឋានទឹកធ្លាក់អូរតាវ៉ៅ ហៅភ្នំខៀវ ខណ​:ថ្ងៃបុណ្យភ្ជុំធំកាន់តែ​ខិតកៀកជិ​តមកដល់​ ដើម្បីទាក់ទាញភ្ញៀវទេសច​រណ៍ជាតិ និងអន្តរជាតិ ឱ្យចូលមកលេងកម្សាន្ត​កាន់តែច្រើន​កុះករ។

បើតាមប្រភពព័ត៌មានពីមន្រ្តីសាលាខេត្តប៉ៃលិន បានឱ្យដឹងថា ៖ ចាប់ពីពេលនេះតទៅ ខាងរដ្ឋ បាល​ខេត្តប៉ៃលិន នឹងបន្តឱ្យក្រុមការងារ ចូលទៅរៀបចំបោសសម្អាត កាប់ឆ្កាព្រៃ​នៅសងខាងផ្លូវឡើង​ទៅលេងរមណីយ​ដ្ឋានទឹកធ្លាក់ភ្នំខៀវ ដោយបែងចែកជាក្រុមៗផងដែរ។

ប្រភពបន្តទៀតថា ក្រុមខ្លះដើររើ​សសំរាមនៅសងខាងផ្លូវ ក្រុមខ្លះជម្រះស្មៅ កាត់មែកឈើនៅក្បែរ​ចិញ្ចើមផ្លូវ និងក្រុមខ្លះទៀតជីកកកា យដីជើងភ្នំ ដាក់នៅ​កន្លែងមានជង្ហក់ ដែលទឹកភ្លៀងហូរដាច់។ ម្យ៉ាង​វិញទៀត រដ្ឋបាលខេត្តប៉ៃលិន ក៏បានរៀបចំតុបតែងដាក់ជាផ្កាភ្ញីនៅសងខាងផ្លូវ និងដាំផ្កាចម្រុះ​ពណ៌នៅក្បែរច្រកទ្វា​រផ្លូវឡើងទៅកាន់រម ណីយដ្ឋាន ដ៏ស្រស់ស្អាតនេះផងដែរ។

ហើយនៅថ្ងៃបុណ្យភ្ជុំធំមកដល់ គេសង្ឃឹមថា នឹងមានភ្ញៀវទេសចរ ចូលមកលេងកាន់តែច្រើន ខណ​:ទឹកជ្រោះ​មានច្រើនជាន់ ​ហើយថ្លាឈ្វេង ដូចកញ្ចក់ឆ្លុះមុខ មានសភាពត្រជាក់ស្រេប ពេលភ្ញៀវចុះ​ទៅលេង បំបាត់នូវក្តីកង្វល់ និងធ្វើឱ្យអា​រម្មណ៍ស្រស់ថ្លា ប្រាជ្ញាភ្លឺស្វាង អាចនឹងធ្វើឱ្យភ្ញៀវខ្លះ ជាសះ​ស្បើយពីជម្ងឺស្ត្រេសថែមទៀតផង។

ប្រភពដដែលបញ្ជាក់ថា ម្យ៉ាងវិញទៀត រមណីយដ្ឋានខា​ងលើ ជាកន្លែងដែលមានទេ​សភាពស្រស់​ស្អាតជាងរមណីយដ្ឋាននានា នៅទូទាំងខេត្តប៉ៃលិន ខណ:ដែលផ្លូវចូលទៅលេងកម្សាន្តក៏ស្រួល មានចាក់​បេតុង តាំងពីដើមផ្លូវ រហូតដល់កន្លែងចុះលេងទឹកជ្រោះតែម្តង។ ចំណែ​កក្រុមការងារ​អនាម័យ ក៏មា​នការសប្បាយរីករាយ ក្នុងការនាំគ្នាសស្រាក់សស្រាំ ចុះទៅបោសសម្អាត រើសស​ម្រាម និងកាត់មែកឈើ ដើម្បីកែលម្អ ឱ្យមានសោភ័ណភាពកាន់តែទាក់ទាញ ធ្វើឱ្យបរិស្ថាននៅជុំ​វិញស្រឡះល្អ បង្កជាទិដ្ឋភាពមួយ ដែលធ្វើឱ្យភ្ញៀវចូលទៅលេងហើយជាប់ចិត្ត ថ្ងៃក្រោ យចង់​ចូលទៅលេងម្តងទៀត៕

Leave a Reply

Your email address will not be published.