
លោកកជំទាវ បាន ស្រីមុំ ដឹកនាំប្រតិភូ ចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឃុន វណ្ណៈ សមាជិកក្រុមប្រឹក្សាខេត្តប៉ៃលិន ដែលទទួលមរណភាព ដោយរោគាពាធ
ថ្ងៃចេញផ្សាយៈ September 14, 2022
ខេត្តប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ឯកឧត្តមតំណាងរាស្ត្រ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ទីរអង្គភាព អាជ្ញាធរក្រុង ស្រុក កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២២ បានអញ្ជើញចូលរួមរំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឃុន វណ្ណៈ សមាជិកក្រុមប្រឹក្សាខេត្ត ដែលបានទទួលមរណភាព កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២២ ដោយរោគាពាធ ។
ក្នុងនាមរដ្ឋបាលខេត្តប៉ៃលិន សូមចូលរួមមរណៈទុក្ខដ៏ក្រៀមក្រំចំពោះក្រុមគ្រួសារសព ដែលបានបាត់បង់ឥស្សរជនថ្នាក់ខេត្ត បាត់បង់ស្វាមី ឳពុក ជីតាជាទីគោរពស្រឡាញ់ គ្មានថ្ងៃត្រឡប់៕