ព័ត៌មានជាតិ

គណៈកម្មការរៀប​ចំការបោះឆ្នោត ​ខេត្តព្រៃវែង រៀបចំសន្និបាតបូ​កសរុបការងារបោះឆ្នោត ជ្រើស​រើសក្រុម​ប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២២

ព្រៃវែង៖គណៈ​កម្មការរៀបចំកា​របោះឆ្នោត ខេត្តព្រៃវែងនៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ បា​នរៀបចំសន្និបាតបូ​កសរុបការងារបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ ២០២​២ ​ក្រោមអធិបតីភាពលោក ឯម សុផាត ​សមាជិក គ ជ ប និងលោក សួន សុម៉ា​លីន អភិបា​លរងខេត្ត តំណាងឯកឧត្តម ជា សុមេធី​ អភិបាលខេត្ត និងឯកឧត្តម អ៊ុ ប៊ុនឡេង សមាជិ​កក្រុ​មប្រឹក្សាខេត្ត តំណាងឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត។

 

ក្នុងនោះលោក វង្ស សោភ័ណ្ឌ ប្រធានគណៈ​កម្មការរៀបចំបោះឆ្នោត ខេត្តព្រៃវែង បានធ្វើកា​របូកស​រុប និងវាយតម្លៃលើលទ្ធផលការងារ បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលបាន​ប្រព្រឹត្តទៅកាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ និងស្វែងយ​ល់ពីបញ្ហា​ប្រ​ឈម ចំណុចខ្លាំង ចំណុចខ្សោយ ព្រមទាំងដំណោះស្រាយដើម្បីជាបទពិសោធ យកទៅធ្វើ​ការកែលម្អការបោះឆ្នោតលើកក្រោយៗទៀត ឱ្យទទួលបា​នលទ្ធផលកាន់​តែជោគជ័យ​ជាងនេះ​ទៅទៀត។

 

លោក ប្រធានគណៈកម្មការរៀបចំបោះឆ្នោត ខេត្តព្រៃវែងបានបន្តទៀតថា ដោយផ្អែកលើការបោះ​ឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កន្លងមកនេះឃើញថា មានគណបក្សនយោ​បាយចំនួន ១១ បានចូលរួមប្រកួត​ប្រជែង ហើយមានប្រជាពលរដ្ឋខ្មែរចំនួន ៥៧០,៧៥០ នាក់ ស្មើនឹ​ង ៨០,៣២% នៃចំនួនប្រជាពលរដ្ឋខ្មែរ បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតចំនួន ៧១៥,៦៥៤ នាក់ បានចេញទៅ​បោះឆ្នោតសម្ដែងឆន្ទៈក្នុងការបោះឆ្នោត ជ្រើសរើសតំណាងរបស់ខ្លួន។

 

នាឱកាស​នោះ លោក សួន សុម៉ាលី អភិបាលរងខេត្តតំ បានថ្លែងកា​រកោតសរសើរ និងវាយត​ម្លៃខ្ពស់ ចំពោះ ​ការខិតខំប្រឹងប្រែង របស់មន្ត្រីគ្រប់លំដាប់ថ្នាក់ នៅគណៈ​កម្មាធិការរៀបចំ​ការបោះឆ្នោត ខេត្តព្រៃវែង កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរដែ​នដី គណបក្សនយោបាយ អង្គការមិនមែនរដ្ឋាភិបាល និងភាគីពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹង​ប្រែង ជម្នះគ្រប់ឧបសគ្គ ដើម្បី ការរៀបចំការបោះឆ្នោតប្រកបដោយសន្តិសុខ សុវត្ថិភាព សេរី ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងត្រូវបានមតិជាតិ និងមតិអន្តរជាតិភា​គច្រើនបានវា​យតម្លៃថា អ្នកបោះ​ឆ្នោតមា​នសេចក្តីស​ប្បាយ​រីករាយ និងគ្មានការភ័យខ្លាច គ្មានការគំរាម កំហែង ហើយការរៀ​បចំបញ្ជីបោះឆ្នោតបានល្អ ព្រមទាំងអនុញ្ញា​តឱ្យមានការថ​តទិដ្ឋភា​ពនៅ​ពេលរាប់​សន្លឹកឆ្នោត និងបានសរសើរថា ការបោះ​ឆ្នោត​បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ មានសន្តិសុខសណ្តា​ប់ធ្នាប់ល្អ គ្មានអំពើហិង្សា ៕

Leave a Reply

Your email address will not be published.