ព័ត៌មានជាតិ

ឯកឧត្តម ងួន រតនៈ ដឹកនាំកិច្ចប្រជុំ​ប្រចាំខែកញ្ញា របស់គ​ណៈបញ្ជាការឯកភា​ពរដ្ឋបាលខេត្តកំពង់ធំ

(ខេត្តកំពង់ធំ)ក្នុងកិច្ចប្រជុំប្រចាំខែកញ្ញា របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ កាលពី​ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ នៅសាលាប្រ​ជុំសាលាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាល​ខេត្តកំពង់ធំ និងជា​ប្រធាន​គណៈបញ្ជា​ការឯកភាពរដ្ឋបាល​ខេត្ត បាន​ជំរុញ​ប្រធាន​គណៈបញ្ជា​ការឯកភាពរដ្ឋ​បាលក្រុង ស្រុក រួមគ្នា​អនុវត្តនូវគោលនយោបាយ “ភូមិ ឃុំ មានសុវត្ថិភាព” ឲ្យមាន​ប្រសិទ្ធភាព ជាពិសេ​សត្រូវពង្រឹងសន្តិសុខ​សណ្តាប់ធ្នាប់សាធារណៈ ការបង្ក្រាបល្បែង​ស៊ីស​ងនៅតាមមូ​លដ្ឋាន បញ្ហាគ្រឿងញៀន ការបង្រ្កាប ទប់ទស្កាត់បទល្មើសផ្សេងៗ ព្រមទាំង​ការដោះស្រា​យនូវបញ្ហា សំណូមពរ ក៏ដូចជាទុក្ខកង្វល់​របស់ប្រជាពលរឲ្យបានឆាប់រហ័ស។

ឯកឧត្តម អភិបាលខេត្តកំពង់ធំ បន្ថែមទៀតថា នៅ​ពេល​ខាងមុខនេះ ដល់ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំ​បិណ្ឌ នឹងត្រូវ​ឈានមកដល់ ដូច្នេះ សូមអា​ជ្ញាធរ និងកងកម្លាំង​គ្រប់ជាន់ថ្នាក់ ត្រូវពង្រឹង​សន្តិសុខនៅ​គ្រប់ទីវត្តអារ៉ាម ក៏ដូចជា​នៅតាមតំបន់​រមណីយដ្ឋាននានានៅក្នុងខេត្ត ឲ្យបានល្អប្រសើរ ក្នុងគោល​បំណង ដើម្បីការ​ពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសម្រួលចរា​ចរណ៍ក្នុងការធ្វើ​ដំណើរកំ​សាន្តរបស់​បងប្អូនប្រជាពលរដ្ឋ ចៀសវាងមាន​ការកកស្ទះ ជាដើម

Leave a Reply

Your email address will not be published.