ព័ត៌មានជាតិ

បញ្ជូនខ្លួនជនសង្ស័យ​៥នាក់ រួមនឹងវត្ថុតាងថ្នាំញៀន ជិត០១គីឡូក្រាម ទៅសាលាដំបូង​ខេត្តបន្ទាយ​មានជ័យ

ខេត្តបន្ទាយមានជ័យ៖នគរបាល​ការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាល ខេត្ត​បន្ទាយមា​នជ័យ បញ្ជូនខ្លួន​ជនសង្ស័យចំនួន០៥នាក់ រួម​និងវត្ថុតាង​ថ្នាំញៀនជិ​ត០១គីឡូក្រាម ទៅសាលា​ដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ ក្រោយពីឃា​ត់ខ្លួនបា​នជា​បន្តបន្ទាប់នៅស្រុកព្រះនេត្រព្រះ។

 

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត ស្នង​ការរង ទទួលការងារ ប្រឆាំ​ងបទល្មើសគ្រឿងញៀន បាន​ឲ្យដឹងថា៖ ដោយអនុវត្តតាម​បទបញ្ជារប​ស់​លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការន​គរបាល​ខេត្ត​បន្ទាយមានជ័យ ការិយា​ល័យជំនាញ សហ​ការជាមួយផ្នែកជំនាញ នៃអធិការដ្ឋាននគរបាល​ស្រុក ក្រុង ស៊ើបអង្កេតស្រាវជ្រាវ ដូចភ្លៀង​រលឹម ទាក់ទិននឹ​ងបទល្មើសគ្រឿងញៀន ដើម្បីភូមិ ឃុំ សង្កា​ត់ មានសុវត្ថិភាព ពិ​សេស​បង្ការ​ទប់ស្កាត់បទលើ្មសផ្សេងៗ ដែ​លផ្តើមចេញ​ពីគ្រឿងញៀន មាន​ដូច​ជា ៖ ចោរ លួច ឆក់ ប្លន់ និងមួ​យវិញទៀត ដោយ​មានកា​រសម្របសម្រួ​លនិតិវិធីពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ ​កាលពីវេលាម៉ោង ១១និ​ង៣០​នាទី​ព្រឹក ថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងការិយាល័​យនគរបាលប្រឆាំងគ្រឿងញៀន នៃស្នង​ការដ្ឋា​ននគរបាល​ខេត្ត សហការជាមួយកម្លាំងនគរ​បាល ផ្នែកប្រឆាំងគ្រឿងញៀន នៃ អធិការដ្ឋា​ននគ​របាល ស្រុកព្រះនេត្រព្រះ ចុះបង្រ្កាប​មុខសញ្ញាសង្ស័យជួញដូរ​និងប្រើប្រាស់​ដោយខុសច្បា​ប់នូវសា​រធាតុ​ញៀន ដោយឃាត់ខ្លួនបា​នចំនួន០២នាក់ នៅចំណុច​ផ្លូវលំ ស្ថិតក្នុងភូមិសហគ្រាស ឃុំជប់​វារី ស្រុកព្រះនេត្រព្រះ ១/-ឈ្មោះ លឹម ចំរ៉ុង ហៅង៉ា ភេទប្រុសអាយុ២២ឆ្នាំ នៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះ​នេត្រព្រះ ជននេះធ្លាប់ជាប់​ពន្ធនាគាររយៈ​ពេល០៣ឆ្នាំ ពីបទ​ជួញដូរគ្រឿងញៀន ។

/-ឈ្មោះ ឆាន់ ហុង ភេទប្រុស អាយុ២២ឆ្នាំ នៅភូមិភ្នំជញ្ជាំង ​ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ។

លោកស្នងការរង បានបន្តថា៖ ក្រោយពីសារភា​ពពីឈ្មោះ លឹម ចំរ៉ុង ហៅង៉ា នៅវេលាម៉ោ​ង០​៥ល្ងាច ថ្ងៃដដែល កម្លាំងការិយាល័​យជំនាញ បានសហការជាមួយកម្លាំងនគរបាលស្រុកមង្គលបូរី បាន​បន្តឃាត់ខ្លួនមុខសញ្ញាសង្ស័យជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនចំនួន​០៣នាក់បន្ថែម​ទៀត នៅភូមិក្រមល់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី

/-ឈ្មោះ យឹម ផុន ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិក្រមល់ ឃុំរហាត់ទឹក ស្រុកមង្គលបូរី ជន​នេះធ្លាប់​ជាប់ពន្ធនា​គារ០៣ឆ្នាំ ពីបទជួញដូរ្រឿងញៀន ។

/-ឈ្មោះ មាស សំណាង ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិពោធិ០២ដើម ឃុំរហាត់ទឹក ស្រុកមង្គលបូរី។

/-ឈ្មោះ សន យូជីន ភេទប្រុសអាយុ១៥ឆ្នាំ នៅភូមិរង្វានកើត ឃុំចំណោម ស្រុកមង្គលបូរី ។

លោកស្នងការរង វរសេនីយ៍ឯក ធិន ស៊ិនដេត បានបញ្ជាក់បន្ថែមថា៖ក្នុងកិច្ចប្រតិបត្តិការទាំង០២ ស្រុកនេះ​ នគរបាលបានធ្វើការដកហូតវត្ថុតាង មាន៖គោលដៅទី១/-ម្សៅក្រាមពណសថ្លា ០១កូនថ​ង់ ថ្លឹងសាច់ថ្នាំសុទ្ធ ទម្ងន់ ០.៥៨ក្រាម ទូរសព្ឌដៃ០២គ្រឿង ,គោលដៅទី២/-ម្សៅក្រាមពណ៌សថ្លា ចំនួន១​១ថង់(ថង់ធំ០៧និងតូច០៤) ច្រកចូលក្នុងថង់តែ០១ ទម្ងន់៧១៤.២២ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ ,ជញ្ជីង​ថ្លឹង០១, ឧបរណ៍កែច្នៃសម្រាប់ជក់មួយចំនួននិងទូរសព្ឌដៃ០៣គ្រឿង ។បច្ចុប្បន្ន​ជនសង្ស័យ​ទាំង០៥នាក់និងវត្ថុតាង ត្រូវបញ្ជូនខ្លួនទៅ​សាលាដំបូងខេត្តបន្ទាយមាន ដើម្បីចា​ត់ារតាមនិតិ​វិធីហើយដែរ ៕

Leave a Reply

Your email address will not be published.