ព័ត៌មានជាតិ

ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលខេត្ត​កែប ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ​ ស្ដីពី​ បែប​បទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋបាលតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់

ខេត្តកែប៖ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណ:អភិបាលខេត្ត​កែប កាលពីរសៀល​ថ្ងៃ​ទី០៧ ខែកញ្ញា ឆ្នាំ២០២២​ បានអញ្ជើញជា​អធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្ដីណែនាំ​ ស្ដីពី​ បែប​បទ និងនីតិវិធីនៃការផ្ដល់សេវារដ្ឋ​បាលតាមយន្តការច្រកចេញចូលតែមួយនៃរដ្ឋបាលឃុំ សង្កាត់។

កិច្ចប្រជុំនេះបានធ្វើឡើង​នៅ​សាលប្រជុំសាលា​ខេត្តកែប​ ដោយមានការចូលរួមពីសំណាក​ លោកនា​យក​រដ្ឋបាលសាលាខេត្ត នាយក​នាយក​រងទីចាត់ការអង្គភាពចំណុះរដ្ឋបាលខេត្ត តំណាង​កងកម្លាំ​ង​ទាំងបី មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋ​បាលក្រុង ស្រុក និងតំណាងរដ្ឋបាលឃុំសង្កាត់ សរុប ៩៤រូបផងដែរ

រដ្ឋបាលខេត្តបញ្ជាក់ថា គោលបំណងនៃការរៀប​ចំកិច្ចប្រជុំនេះ​គឺដើម្បីធ្វើកា​រផ្សព្វផ្សាយ​នូវខ្លឹមសារ​សំខាន់ៗ ដែល​បានកំណត់នៅក្នុង​សេចក្ដីណែនាំលេ​ខ០១៨ សណន ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ​២០២២ ជូន​ដល់ថ្នាក់ដឹកនាំ និងមន្រ្តីពាក់ព័ន្ធដើម្បីត្រៀមខ្លួនអនុវត្តក្នុងដែនសមត្ថកិច្ចរបស់ខ្លួន អំពីរ​ប​បនៃការរៀបចំយន្តកា​រច្រកចេញចូលតែមួយនៅរដ្ឋបា​លឃុំ សង្កាត់នីមួយៗ សំដៅដាក់ដំ​ណើរការ​យន្តការនេះ​អោយបានឆាប់រហ័ស

មានប្រសាសន៍​ក្នុងកិច្ចប្រជុំផ្សព្វផ្សាយនា​ឱកាស​នោះ​ ​ឯកឧត្តមបណ្ឌិត​ អភិ​បាលខេត្ត បានផ្ដល់​អនុ​សាស​ន៍នូវ​ចំនុច​សំខាន់ៗ​ សម្រាប់​កា​ររៀប​ចំដា​ក់ចេញនៅសេ​ចក្ដីណែ​នាំលេ​ខ០១៨ សណន ចុះ​ថ្ងៃទី​១៣ ខែ ឧសភា​ឆ្នាំ២០២២ ស្ដីពីបែ​បបទ និងនីតីវិ​ធីនៃកា​រផ្ដល់សេ​វាច្រកចេញ​ចូលតែមួយ​នៃ​រដ្ឋបាល ឃុំ សង្កាត់ផងដែរ

Leave a Reply

Your email address will not be published.