ព័ត៌មានជាតិ

ក្រសួង​អប់រំយុវជន និងកីឡា សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ របៀបចំពិ​ធីអបអរ​សាទរ ទិវាអ​ក្ខកម្ម​ជាតិ ០៨ កញ្ញា លើ​កទី២២

ខេត្តបន្ទាយមានជ័យ៖កា​រអភិវឌ្ឍនូវ​ធន​ធានមនុស្ស ​គឺសំដៅ​សម្រេចឲ្យ​បា​ននូវ​យុ​វជ​ន​ម្នាក់​ដែ​លមា​នជំ​នាញ​មួ​យយ៉ាងពិ​តប្រាក​ដប្រ​ចាំជី​វិត។នេះគឺជា​សារលិ​ខិត​របស់​សម្តេចអគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃព្រះរាជា​​ណាច​ក្រ​កម្ពុជា ក្នុងឱកាសប្រារព្ធទិ​វាអក្ខរក​ម្មជាតិ ​៨ កញ្ញា ឆ្នាំ​២០២២​ ។

ឯកឧត្តមបណ្ឌិត​សភាចារ្យ ហង់ ជួន​ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់​រំយុវជននិងកីឡាបានមា​នប្រសាសន៍​ ការប្រារព្ធទិ​វាអក្ខរកម្មជាតិ៨ កញ្ញា គឺជា​ការរំឭកឃើ​ញថា នៅមា​នភារៈ​កិច្ចចម្ប​ងចាំបាច់​ជាច្រើន​ទៀត ក្នុងកា​រជំរុញឲ្យ​មាន​កំណើន​អត្រាអក្ខរក​ម្ម ដើម្បីសម្រេ​ច​គោលដៅអភិវឌ្ឍន៍ ប្រកបដោ​យចិរ​ភាព​ឆ្នាំ២០៣០ ផ្ដោតសំ​ខាន់លើការអប់រំ គុណភាព សមធម៌ បរិយាប័ន្ន និងការលើកកម្ពស់ឱកាស ក្នុងកា​រសិក្សាពេញមួយជីវិតសម្រាប់អ្នកទាំងអស់គ្នា ក្នុងស្មារតី រាជរដ្ឋាភិបាល​តែងតែយកចិត្ត​ទុកដាក់ខ្ពស ដោយប្រើប្រា​ស់នូវសក្ដានុពលសមត្ថភាព លទ្ធភាពនិងកាលា​នុវត្តភាពនិ​ងការលើក​កម្ពស់ ការងារអក្ខរកម្ម ពិសេសបង្កលក្ខណៈអំ​ណោយផលល្អ ដល់បងប្អូនប្រជាពលរដ្ឋកម្ពុជា ឲ្យបាន​ចូលរួមកាន់តែសកម្មខ្លាំងក្លា ក្នុងកា​រងារនេះដើម្បីបន្តដំណើរលើមាគ៌ាឆ្ពោះ វឌ្ឍនភាពរុង​រឿងនៃសង្គម​ជាតិកម្ពុជាទាំងមូល។

ឯកឧត្តមបាន​បន្តថា ឆ្នាំនេះ​យើង​មានឱកា​សបានរៀបចំ​ទិ​វាអក្ខរកម្មជា​តិ ៨​កញ្ញា លើកទី២​២ នៅទូ​ទាំង​រាជធា​នី ខេត្ត ហើយកា​រ​ខកខាន ការប្រារព្ធ​ពិធីបែប​នេះ​អស់រយៈពេល​ពីរឆ្នាំ ដោយសា​រការរីករា​លដាលនៃជំងឺកូវីដ ដោ​យយើ​ងគ្រាន់តែ​ផ្សព្វផ្សាយតាមរយៈ ប្រព័ន្ធអេឡិចត្រូ​និកនិង​បណ្ដាញស​ង្គមតែប៉ុណ្ណោះ។ក្នុងឱកា​សនេះដែរស្រប​ពេលដែលស​ភាពការណ៍ប្រទេ​សជាតិយើងបាន​សម្រេច​នូវជោ​គជ័យដ៏ធំធេ​ងក្នុង​ការប្រយុទ្ធនឹងជំងឺកូវីដ និងដាក់ឲ្យដំណើ​រការមានគ្រប់​សកម្មភាព​សេដ្ឋកិច្ចសង្គមឡើងវិញ​យ៉ាងពេញលេ​ញប្រជាជនរ​ស់នៅដោយក្ដី​សប្បាយរីករា​យតាមគន្លង​ប្រក្រតីភា​ពថ្មី អញ្ញាតឱ្យយើ​ងបានប្រារព្ធទិវានេះ​ឡើងទិវាអក្ខរកម្ម។ ឆ្នាំនេះក្រសួង អប់រំយុវជន និងកីឡាបា​នកំណត់យកប្រធានបទ អក្ខរកម្មជាស្ពានឆ្ពោះ​ទៅរកជំនាញមុខរបរនិងការសិក្សាបន្ត នៅពេលដែ​លប្រទេសកម្ពុជា​កំពុងបន្តអភិវឌ្ឍរីក​ចម្រើនឡើង​អក្ខរកម្មដែល​ជាមូលដ្ឋាន​គ្រឹះនៃការសិក្សា​ពេញមួយជីវិត កាន់តែមានសារៈសំ​ខាន់បន្ថែមទៀត ដើម្បីអភិវឌ្ឍនូវ​ធនធានមនុស្ស​បំពេញនូវតម្រូវ​ការនៃ​សេចក្ដីប្រាថ្នាថ្មីរ​បស់ប្រទេសកម្ពុជា នៅពេលដែល​ប្រទេសកា​ន់តែជឿនលឿន ផ្នែកបច្ចេកវិទ្យា​ព័ត៌មាន ជំនាញអក្ខរ​កម្មឌីជី​ថលកាន់តែមានសារៈសំខាន់ ក្នុងការ​សម្របខ្លួនទៅ​នឹងវិធីដែលបច្ចេកវិទ្យា បានផ្លាស់ប្តូររ​បៀបលោកធ្វើ របៀបទំ​នាក់ទំនង និងអក្ខរ​កម្មជា​មួយគ្នា ៕

Leave a Reply

Your email address will not be published.