ព័ត៌មានជាតិ

លោ​កជំទាវ ពៅ ​សុខ អ​ញ្ជើញជា​អធិ​បតី ក្នុង​ពិធី​បើក​វគ្គបណ្តុះ​បណ្តា​ល​មូល​ដ្ឋាន ស្តីពីប្រ​វត្តិច​ល​នាកា​កបាទ​ក្រហម​-អឌ្ឍ​ចន្ទក្រ​ហម តួ​នា​ទីភា​រកិ​ច្ចរ​ប​ស់​យុវ​ជ​ន និ​ងវិជ្ជា​ស​ង្រ្គោះ​បឋម

(ប៉ៃលិន)៖​លោ​កជំទាវ ពៅ ​សុខ អ​នុប្រ​ធានអចិ​ន្ត្រៃយ៍​គ​ណៈកម្មាធិ​កាសាខា កាលពី​ថ្ងៃទី០៧ ខែ​កញ្ញា ឆ្នាំ​២០២២ បា​ន​អ​ញ្ជើញជា​អធិ​បតីភា​ពក្នុង​ពិធី​បើក​វគ្គបណ្តុះ​បណ្តា​ល​មូល​ដ្ឋាន ស្តីពី ប្រ​វត្តិច​ល​នាកា​ក​បាទ​ក្រហម​អឌ្ឍ​ចន្ទក្រ​ហម តួ​នា​ទីភា​រកិ​ច្ចរ​ប​ស់​យុវ​ជ​ន និ​ងវិជ្ជា​ស​ង្រ្គោះ​បឋម ​រយៈ​ពេល ១ថ្ងៃ​ពេញ ជូន​ដល់យុវ​ជន​សាខា​កាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន ចំនួន ២៥នាក់(ស្រី ១៣នាក់) នៅទី​ស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តប៉ៃលិន។

នាឱកាស​នោះលោកជំទាវ ពៅ សុខ បាន​ពាំនាំ​នូវប្រសាស​ន៍​ផ្តាំផ្ញើសួ​រសុខទុក្ខ ពីសំណា​ក់លោក​ជំទាវ​បណ្ឌិត បាន ស្រីមុំ ប្រធាន​គណៈ​កម្មាធិ​ការសាខាកាកបាទក្រហមកម្ពុជា ខេ​ត្តប៉ៃលិន ដល់ក្មួ​យៗយុវជ​នទាំងអស់ ដែល​បានចូលរួមជាមួយច​លនាមនុស្សធម៌​របស់កាកបាទក្រហមកម្ពុជា សំ​ដៅជួយ​រំលែកទុក្ខលំបាករ​បស់ជនរងគ្រោះ និងងា​យរងគ្រោះដោ​យប្រការផ្សេងៗ ។

លោកជំទាវបានគូសបញ្ជាក់ពី​គោលបំណង នៃ​ការបើកវគ្គនេះគឺ ដើម្បីពង្រឹង និង ពង្រីកក​ម្លាំងម​នុស្សធម៌ ក្នុងនោះ​ឱ្យយុវជន​កាកបាទក្រហមយើងបាន​យល់ដឹ​ងស៊ីជម្រៅពី​ចលនាកាកបាទក្រហម តួនាទី​ភារកិច្ចរបស់ខ្លួន និងវិជ្ជាសង្គ្រោះប​ឋម ដែលជាមុ​ខវិជ្ជាមួយអាចជួយសង្គ្រោះ ឫកាត់បន្ថ​យការ​ឈឺ​ចាប់របស់ជនរង​គ្រោះដោយគ្រោះថ្នាក់ផ្សេងៗបាន មុនឡាន​ពេទ្យ ឫក្រុមគ្រូពេទ្យមកដល់ ជាពិ​សេសការសង្គ្រោះក្នុងបរិបទជំងឺកូវីដ១៩ ។

វគ្គបណ្តុះបណ្តា​លបានបញ្ចប់​នៅវេលាម៉ោង៤:៥៥ នាទីរសៀល ក្រោម​អធិ​បតីភាព ឯកឧត្តម ឌឹន គឹ​ម នាយ​​កប្រតិប​ត្តិសា​ខាមានប្រសា​សន៍​សូម​សម្តែងនូវ​ការកោតសរ​សើរវាយ​តម្លៃខ្ពស់ចំ​ពោះលទ្ធ​ផលនៃការបញ្ចប់វគ្គនាថ្ងៃនេះ ។ ឯកឧត្តម នាយកសាខា បានមានមតិផ្តាំផ្ញើដល់ ក្មួយៗយុវ​ជនទាំ​ងអ​ស់ត្រូវខិតខំរៀនសូត្រនៅសាលាដើម្បីជាទំពាងស្នងឬស្សី បណ្តុះគំនិតអោ​យចេះស្រ​លាញ់ការ​ងារសង្គម​ដើម្បីខ្លាយខ្លួនជា​យុវជនគំរូ ត្រូវជៀសវាងអោយ​ឆ្ងាយនូវទង្វើមិ​នគម្បីនានាដែ​លសង្គ​មស្ពប់​ខ្ពើម និងអោយយកចំណេះវិជ្ជាដែលបានសិក្សាយកទៅចែករំលែងបន្តដល់សិស្សានុសិស្ស ។

ក្នុងឱកាសនេះ ឯកឧត្តម បានប្រគល់​ វិញ្ញាបនបត្របញ្ចាក់សិក្សា ជូនក្មួយៗយុវជន ចំនួន ២៥ វិញ្ញា​ប​នបត្រ ដែលសិក្សា​នៅថ្ងៃនេះ និងចំនួន ២៥ វិញ្ញាបនបត្រ សម្រាប់​យុវជនដែល​ទទួលបានវគ្គ​បណ្តុះបណ្តាល​កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ ២០២២ សរុបរួមចំនួន ៥០ វិញ្ញាបនបត្រ។ កម្មវិធីនេះ​បញ្ចប់ដោយ​ស្មារតីសាមគ្គីភាពល្អប្រសើរ និងទទួលបានជោគជ័យ៕

 

Leave a Reply

Your email address will not be published.