ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា ដឹកនាំកិច្ច​ប្រជុំ របស់​គណៈកម្មាធិការគ​ណបក្សខេត្ត ស្តីពីការឆ្លងរបាយ​ការ​ណ៍បូកសរុប ​ការងារគណបក្ស និងក្រុ​មការ​ងារចុះជួយខេត្តកំពង់ចាម ប្រចាំខែសីហា និងទិសដៅភា​រកិច្ចបន្ត

ខេត្តកំពង់ចាម៖ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈ​កម្មាធិ​ការគណ​បក្សប្រជាជនកម្ពុជា ខេត្តកំពង់ចាម នៅព្រឹក​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២នេះ អញ្ជើញដឹកនាំ​កិច្ច​ប្រជុំ របស់​គណៈកម្មាធិការគ​ណបក្សខេត្ត ស្តីពីការឆ្លងរបាយ​ការ​ណ៍បូកសរុប ​ការងារគណបក្ស និងក្រុ​មការ​ងារចុះជួយខេត្តកំពង់ចាម ប្រចាំខែសីហា និងទិសដៅភា​រកិច្ចបន្ត។កិច្ច​ប្រជុំនេះ មានកា​រអញ្ជើញចូលរួម​ពីសំណាក់ឯកឧត្តម ខ្លូត ផន អនុប្រ​ធាន​គណៈប្រចាំការគណបក្សខេត្ត ឯកឧត្តម លោកជំទាវ លោកលោកស្រី សមាជិ​កគណៈកម្មាធិការអចិន្ត្រៃយ៍ សមាជិកអចិន្ត្រៃយ៍ សមាជិ​កគណៈ​កម្មាធិការបក្សខេត្ត និងមន្ត្រីគណបក្សពាក់ព័ន្ធមួយចំនួន នៅទីស្នាក់ការគណបក្សខេត្ត។

បន្ទាប់ពីធ្វើ​ការផ្សព្វផ្សាយនូវខ្លឹមសារសន្និ​បាតវិសាមញ្ញរបស់គណៈ​កម្មាធិការកណ្តាល​គណប​ក្សប្រជា​ជនកម្ពុជា ឯកឧត្តម អ៊ុន ចាន់​ដា ​ប្រ​ធាន​គណបក្សខេត្ត បានមានប្រសាសន៍សង្កត់ធ្ងន់ថា: គណៈកម្មាធិការ គណប​ក្សប្រជាកម្ពុជា ខេត្តកំពង់ចាម ការពារដាច់ខាតសន្តិភាព ស្ថិរភាពន​យោបាយ និ​ងសន្តិសុខជាតិដែលនៅតែមានការគំរាមកំហែងដោយទង្វើអាក្រក់របស់ក្រុមប្រឆាំង និងមជ្ឈដ្ឋានអ​មិត្ត។ លើកកម្ពស់ការ​អនុវត្តពង្រឹងសណ្ដាប់ធ្នាប់សាធារណៈ រក្សាសមិទ្ធ​ផលសង្គម​ជាតិឲ្យបា​នគត់មត់ ដើម្បីធានាការរស់នៅដ៏សុខសាន្តរបស់ប្រជាជន និងការបន្តអ​ភិវឌ្ឍន៍​សេដ្ឋកិច្ច​ស​ង្គម។ ក្រុម​ការងារ និងគណបក្សគ្រប់ថ្នាក់ ត្រូវខិតខំធ្វើស​កម្មភាពឆ្ពោះ​ទៅកាន់មូលដ្ឋាន រក្សាឲ្យ​បា​ននូវសំឡេងគាំទ្រគណ​បក្សយើងក្នុងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២ និងឈានទៅក​សាងកម្លាំ​ងគាំទ្រថ្មី ជាពិសេសក្នុងស្រទាប់យុវជនដែលគ្រប់អាយុបោះឆ្នោត ដើម្បីឈានទៅ​ពង្រីកជ័យជំនះ​ក្នុងការបោះឆ្នោតជ្រើសតាំ​ងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខឲ្យកាន់​តែខ្លាំងក្លាថែមទៀត ៕

Leave a Reply

Your email address will not be published.