ព័ត៌មានជាតិ

ស្រវឹងស្រា បើក​រថយន្តបុក​របាំ​​ងថ្មពុះ​ចែ​កទ្រូងផ្លូវ នៅ​ខណ្ឌសែនសុខ ​បណ្តាល​ឲ្យរង​ការខូចខាត​យ៉ាង​ដំណំ

(ភ្នំពេញ)បុរស​ម្នាក់​បើកបរក្នុងស្ថាន​ភាពស្រវឹង​ជោ​គជាំ បើករថយន្តបុក​រថយន្តសណ្ដោងទូកុងតឺន័រ ដែល​ចតនៅចិញ្ចើមផ្លូវ​ពី​ក្រោយ រង​កា​រខូចខាតតិ​ចតួច រួចបន្តបុក​របាំងថ្មពុះ​ចែកទ្រូងផ្លូវ ​បណ្ដាល​ឱ្យបាក់​អស់​មួយកង់​ សំណាងល្អមិនបង្កគ្រោះថ្នាក់ដល់មនុស្ស ។ហេតុ​ការណ៍នេះ​បានកើត​ឡើងកា​លពី ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២​២​ ត្រង់​ចំណុចភ្លើងស្តុប​ត្រឡោកបែក​ តាមបណ្ដោយ​ផ្លូវលេខ៥៩៨ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានបាន​ឲ្យដឹងថា មុនកើតហេតុគេ​ឃើញ​បុរសវ័យចំ​ណាស់ម្នាក់​បើករថយន្ត​មួយគ្រឿង​ម៉ា​កSSANGYONG REXTON ព​ណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ2BF-3959 ធ្វើដំណើរ​តាម​បណ្ដោយផ្លូវលេខ​៥៩៨ ក្នុងទិសដៅពីជើងទៅត្បូង រួចបាន​បុករថ​យន្តកុង​តឺន័រដែល​ចតលើចំ​ណីផ្លូវ នៅតាម​បណ្តោយផ្លូវលេខ៥៩៨ ស្ថិតក្នុងសង្កា​ត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ បណ្ដាលឲ្យរង​ការខូច​ខាត​បន្តិចបន្តួច និងបា​នដេកលង់លក់យ៉ាងស្រួលចំណែក​ភាគីរថយន្តកុង​តឺន័រឃើញ​មិនមាន​ការខូច​ខាតអ្វីច្រើនក៏​មិនទា​មទារសំណងនោះដែរ រួចបាន​បើករថយន្តបន្តដំណើរ​ទៅមុខបាត់ទៅ។

ដោយឃើញដូច្នោះ​ប្រជាពលរដ្ឋបាន​ដាស់តៃកុង​រថយន្តបង្កខា​ងលើឲ្យភ្ញាក់ឡើង រួចក៏​បានបើក​រថយ​ន្ត​បង្កបន្តដំណើរ​ទៅមុខទៀត ខណៈ​មកដល់ចំណុចកើតហេតុខាងលើ ប្រហែល​ជា​ងោកមួយ​ភាំងហើយ​ទើបបណ្តា​លឱ្យរថយន្តរេ​ចង្កូតទៅ​ខាងឆ្វេង​ដៃ ក៏​ជ្រុល​ទៅបុក​របាំងថ្មពុះ​ចែកទ្រូង​ផ្លូវ​ពេញទំ​ហឹង បណ្ដាលឱ្យបា​ក់អស់មួយកង់ រីឯរថយន្តបង្ក​រងការខូចខា​តខាងមុខ​ផ្នែកខាង​ឆ្វេង និងដាច់ក​ង់ទៅមុខលែ​ងរួច។

ក្រោយពីកើតហេតុសមត្ថកិច្ចជំនាញផ្នែកច​រាចរណ៍ បានចុះមកធ្វើការ​វាស់វែងរួចយករថយន្ត បង្ក​ទៅ​រក្សាទុក​នៅការិយាល័យចរាចរណ៍​ផ្លូវគោក នៃស្នងការដ្ឋាននគរ​បាលរាជធានីភ្នំពេញ​រង់ចាំធ្វើកា​រដោះស្រាយ​គ្នា​តាមច្បាប់

Leave a Reply

Your email address will not be published.