(បន្ទាយមានជ័យ)៖លោកវរសេនីយ៍ត្រី គង់ សារ៉ុម មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៣ នាថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ បានដឹកនាំយោធិន គ្រួសារយោធិន ចុះស្ទូងស្រូវ ដែលជាការងារបង្កបង្កើនផលរបស់អង្គភាព ស្ថិតនៅភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សូមបញ្ជាក់ថា ក្រៅពីអនុវត្តភារកិច្ចស្នូលរបស់អង្គភាព មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៣ បានរិះរកគ្រប់មធ្យោបាយ កែច្នៃទីតាំងដីនៅក្នុងអង្គភាពបង្កបង្កើនផលមួយចំនួនដូចជា ដីខ្ពស់ដាំបន្លែរួមផ្សំគ្រប់ប្រភេទ និងដំណាំយុទ្ធសាស្រ្តផ្សេងៗដូចជា ដូង ស្វាយ ក្រូចឆ្មារ។ល។ ឯដីទំនាបបានធ្វើស្រែ ដើម្បីប្រមូលផលស្រូវ អង្ករ ទៅផ្គត់ផ្គង់ចិញ្ចឹមទ័ពទាំងនៅជួរមុខ និងនៅផ្នែកខាងក្រោយ ហើយលើសតម្រូវការយកទៅលក់លើទីផ្សារបានថវិកាមកជួយយោធិន គ្រួសារយោធិនជួបការលំបាក និងកសាងអង្គភាព៕