ព័ត៌មានជាតិ

លោកជំទាវ បាន ស្រីមុំ ដឹកនាំ​ប្រជុំគណៈ​បញ្ជាការឯក​ភាពរដ្ឋ​បាលខេត្ត ដើម្បីដាក់​ផែនការ​ការពារ​សុវត្ថិភាព​ជូណពលរដ្ឋ​នាវដូវភ្ជុំ

(ប៉ៃលិន)៖លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត និងជាប្រធាន​គណៈបញ្ជា​ការឯកភាពខេត្តប៉ៃលិន នៅ​ព្រឹកថ្ងៃទី៣១ ខែសីហា​ ឆ្នាំ២០២២ បាន​ដឹកនាំកិច្ចប្រជុំគណៈបញ្ជា​ការឯកភាពរដ្ឋបាលខេត្ត ដើម្បី​ត្រៀមរៀបចំស​ន្តិសុខ សណ្តាប់ធ្នាប់ ក្នុងឱកា​សពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌពេល​ខាងមុ​ខនេះ។

ក្នុងកិច្ចប្រជុំនេះ​ដែរលោកជំទា​វអភិបាលខេត្ត ក៏បានដាក់ផែន​ការនៅតាម​គោលដៅនីមួយៗ ត្រូវដា​ក់​កម្លាំងយាម​កាមជាប្រចាំបង្រ្កាប និងទុកស្កាត់ក្មេងទំនើង ដែលបង្កអុកឡុក​ដល់ប្រជា​ពលរដ្ឋពេល​ធ្វើបុណ្យទាន។

ក្នុងនោះលោកជំទាវ ក៏បានជម្រុញឲ្យអាជ្ញាធរក្រុង ស្រុក កងកម្លាំង​មានសមត្ថកិច្ច ត្រូវអនុវត្តឲ្យបា​ននូវភូមិ ឃុំ​មានសុវត្ថិភាពទាំង៩ចំណុច ឲ្យមានប្រសិទ្ធភា​ពបំផុត​ដើម្បីសុខ​មាភាព និងសុវត្ថិភាព​ជូនដល់ពលរដ្ឋក្នុង​មូលដ្ឋាន៕

Leave a Reply

Your email address will not be published.