ព័ត៌មានជាតិ

អ្នកឧកញ្ញ៉ា លី សាម៉េត អញ្ជើញជាអធិបតីដ៏ខ្ព​ង់ខ្ពស់ក្នុងពិធីជួប​សំណេះសំ​ណាលជា​មួយបងប្អូន​ប្រជាពលរដ្ឋសរុប ១​០០០នាក់ ក្នុងស្រុកសំបូរ ខេត្តក្រចេះ

(ក្រចេះ)៖នាព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ អ្នកឧកញ្ញ៉ា លី សាម៉េត ទីប្រឹក្សាសម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាតំណា​ងដ៏ខ្ពង់ខ្ពស់សម្តេច​តេជោនាយករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីជួបសំណេះ សំណាល និងទទួ​លស្វា​គមន៍​បងប្អូនដែលមកពីគណបក្សផ្សេងៗដែលបានចូលរួមរស់ជីវភាពជាមួយគណបក្ស ប្រជាជ​នកម្ពុ​ជា ផងដែរដែលមានបងប្អូនប្រជាពលរដ្ឋសរុបចំនួន១០០០នាក់ ស្ថិតនៅក្នុង​បរិវេនវត្តស​ណ្ដាន់ ក្នុងភូមិសណ្ដាន់ ឃុំសណ្ដាន់ ស្រុកសំបូរ ខេត្តក្រចេះ ។

កម្មវិធីនាព្រឹកនេះផងដែរក៏មានការអមដំណើរដោយឯកឧត្តមបណ្ឌិត ដួង តារា ជំនួយការផ្ទាល់​សម្តេចតេ​ជោនាយករដ្ឋមន្ត្រី និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី រួមជាមួយឯកឧត្តម មួង ឃីម លោកឧកញ៉ា សោម សុខរ៉ាឌី ឯកឧត្តម ភឺន ផល្លា ទីប្រឹក្សាសម្តេចតេជោ ឯកឧត្តម យូ សេរីវុឌ្ឍ ទីប្រឹ​ក្សាសម្តេចតេជោ លោកឧកញ៉ា លឹម ប៊ុណ្ណា ទីប្រឹក្សាសម្តេចតេជោ លោកឧកញ៉ា លី សេង​ឃាង, ក្រុមការងារបក្ស និងក្រុមការងារស្ម័គ្រចិត្តឯកឧត្តមបណ្ឌិត ដួង តារា ជាច្រើនរូបទៀតផងដែរ ដោយមានកា​រទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងចូលរួមពីសំណាក់ឯកឧត្តម វ៉ា ថន អភិបាល​នៃ​គណៈ​អភិបាលខេត្តក្រចេះ លោកអភិបាលស្រុក ឯកឧត្តម លោកជំទាវ អ្នកមុខអ្នកការ កងកម្លាំងប្រដាប់អាវុធទាំងបី និងបងប្អូនប្រជាព​លរដ្ឋយ៉ាងច្រើន​កុះករប្រកបដោ​យសេចក្តី​សោមនស្សក្រៃលែង។

នាកម្ម​វិធីព្រឹកនេះផងដែរអ្នកឧកញ្ញ៉ា លី សាម៉េត ក៏បានពាំនាំការផ្តាំផ្ញើរសួរសុខ ទុក្ខប្រជាព​លរដ្ឋ​ពីស​ម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធា​នគណបក្សប្រជា​ជនកម្ពុជា​ផងដែរ។ស្ថិតក្នុងឱកា​សដ៏វិសេសវិសាលនោះដែរអ្នកឧកញ្ញ៉ា បានផ្តាំផ្ញើរឲ្យប្រ​ជាពលរដ្ឋ មានកា​រជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ព្រោះសម្តេ​ចតេ​ជោគឺ​ពិតជាយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋរបស់សម្តេចណាស់ សុខទុក្ខរ​បស់បងប្អូន​ប្រជាពលរដ្ឋ​គឺដូចជាសុខទុក្ខរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោជាប្រមុខដឹកនាំផងដែរ និងសូមឲ្យបងប្អូនបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅឆ្នាំ២០២៣ ខាងមុខនេះ។ មានសន្តិភាពទើបយើងមានអ្វីៗគ្រប់យ៉ាងដូចសព្វថ្ងៃនេះ ។

ក្នុងឱកា​សនេះផងដែរឯកឧត្តមបណ្ឌិត ដួង តារា ក៏បានមានប្រសាសន៍សំណេះ សំណាលជាមួ​យបងប្អូនប្រជាពលរដ្ឋ ព្រមទាំងបង្ហាញនូវអារម្មណ៍​ផ្ទាល់ខ្លួនអំពីសកម្មភាពការ​ងាររបស់ឯកឧត្តមនា​ពេលកន្លងមកក្នុងការបម្រើសម្ដេចក៏ដូចជាបងប្អូនប្រជាពលរដ្ឋ និងបានក្រើនរំលឹកឲ្យ​បងប្អូនប្រ​ជាពលរដ្ឋកុំ​ចំណាយពេលវេលា និងថវិកាលើការឃោសនាអគតិផ្សេងៗ។ ហើយឯកឧត្តម​បណ្ឌិតពិតជាមានការសោកស្ដាយចំពោះបងប្អូនខ្មែរមួយចំនួនដែលមានឱកាសទៅរស់នៅឯបរទេសបែរជាព្យា​យាម ញុះញ៉ង់បំផ្លាញប្រទេស កំណើតរបស់ខ្លួនទៅវិញ។ យើងចូលរួមកសាងអំពើល្អ និងអាណិតស្រឡាញ់ប្រជាពលរដ្ឋយើងគ្រប់ទីកន្លែងដោយគ្មានការរើសអើង៕ (អត្ថបទដោយ: លោក ព្រំ បូរី)

Leave a Reply

Your email address will not be published.