——————————-
កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់នៃសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំកិច្ចប្រជុំបូកសរុបការងារត្រីមាសទី១ និងការងារពង្រឹងរចនាសម្ព័ន្ធរបស់ខ្លួន ដែលដឹកនាំដោយលោក គឹម សុខរី សមាជិកគណៈកម្មាធិការស.ស.យ.ករាជធានីភ្នំពេញ និងជានាយកកម្មវីធីអាជីវកម្មចល័តនិងកម្មករសំណង់ ដោយមានការចូលរួមពី នាយករង ទីប្រឹក្សាកម្មវិធី និងប្រធានផ្នែកនៃកម្មវិធី។
#កអក #សសយករាជធានីភ្នំពេញ #uyfc #សសយក #កម្មករសំណង់ជំនាញ
#កម្មវិធីអាជីវកម្មចល័ត និងកម្មករសំណង់
Related Articles
អភិបាលខេត្តកណ្ដាល ចែកប្លង់រឹងចំនួន ៩៤០ប័ណ្ណ ជូនប្រជាពលរដ្ឋរស់នៅភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល
ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៩៤០ប័ណ្ណ ជូនប្រជាពលរដ្ឋ រស់នៅ ក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល។ នាឱកាសនោះអភិបាលខេត្ត បានមានប្រសាសន៍ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមាន សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចុកោណដំណាក់កាលទី១ ដែលនឹងបន្តដំណើរការកែទម្រង់ដីធ្លី ដោយជំរុញការចុះបញ្ជីដីធ្លី និងការដោះស្រាយវិវាទដីធ្លី នៅក្រៅប្រព័ន្ធតុលាការ សំដៅគ្រប់គ្រង និងអភិវឌ្ឍន៍វិស័យដីធ្លី ឱ្យបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព។ ឯកឧត្តមអភិបាលបានបញ្ចាក់បន្តថា ការចែកប្លងរឹងនេះគឺជាការឆ្លុះបញ្ចាំងឲ្យឃើញអំពីការ យកចិត្តទុកដាក់ខ្ពស់ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត ក្នុងការធានាកម្មសិទ្ធិដីធ្លី ស្របច្បាប់ជូនប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព កាត់បន្ថយជម្លោះដីធ្លី និងការកាត់បន្ថយភាពក្រីក្រផងដែរ។ ក្នុងពិធីនេះដែរ ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់មន្ទីរដែនដីនគរូបយកម្ម […]
សិក្ខាសាលាផ្សព្វផ្សាយ អំពីសៀវភៅផែនការជាតិ ប្រឆាំងភេរវកម្ម ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត ឈួន ចាន់ថន រដ្ឋលេខាធិការ លេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត
ខេត្តបន្ទាយមានជ័យ៖នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិការ ឆ្នាំ២០២២ នៅសាលាខេត្តបន្ទាយមានជ័យ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម បានបើកសិក្ខាសាលាផ្សព្វផ្សាយអំពីសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ឈួន ចាន់ថន រដ្ឋលេខាធិការ លេខាធិការដ្ឋាន គណៈកម្មាធិការជាតិប្រឆាំងភេរវកម្ម ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីរអស់លោក លោកស្រី មន្ទីរអង្គភាពពាក់ព័ន្ធ និងកងកម្លាំងប្រដាប់អាវុធផងដែរ។ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបានមានប្រសាសន៍ថា សិក្ខាសាលានាថ្ងៃនេះគឺមានសារៈសំខាន់ណាស់ សម្រាប់ធ្វើការស្វែងយល់ពីសន្តិសុខជាតិនិងអន្តរជាតិ ព្រមទាំងបានផ្ដល់ចំណេះដឹងថ្មីៗដល់អស់លោក លោកស្រី អំពីការប្រឆាំងភេរវកម្ម ការសំអាតប្រាក់ហិរញ្ញប្បទាន ភេរវកម្ម និងហិរញ្ញប្បទាន ដល់ការរីកសាយភាយអាវុធមហាប្រល័យ ដូចនេះនៅលើពិភពលោកនិងមានសន្តិភាព ប្រសិនបើអាវុធមហាប្រល័យទាំងអស់ត្រូវបានហាមឃាត់ទាំងស្រុងនោះ។ ឯកឧត្តមអភិបាលខេត្ត បន្តថា គោលបំណងនៃសៀវភៅផែនការជាតិប្រឆាំងភេរវកម្ម គឺជាការសម្របសម្រួល នីតិវិធីនានាក្នុងការត្រៀមខ្លួនជាមុន ការបង្ការនិងការប្រឆាំងភេរវកម្មរួមទាំងការលាងសំអាតប្រាក់ ហិរញ្ញប្រទានភេវកម្មព្រមទាំង ហិរញ្ញប្បទានដល់ការរីករាលសាយភាយ អាវុធមហាប្រល័យលោក ដែលជាការផ្ដើមគំនិតបង្កើតឡើងដោយ កត្តាមនុស្សមួយចំនួននៅលើពិភពលោកយើងនេះ។ ឯកឧត្តមបណ្ឌិត ឈួន ចាន់ថន បានមានប្រសាសន៍និងធ្វើបទបង្ហាញដល់សិក្ខាកាមចូលរួម ស្ដីពីការប្រឆាំងភេរវកម្មដោយមានខ្លឹមសារបញ្ជាក់ថា កម្ពុជាជាភាគីមួយនៃអនុសញ្ញាពិធីសារ ការសម្រេចចិត្តនិងអនុសាសន៍មួយចំនួនទាក់ទងនឹងភេរវកម្មរបស់អង្គការ […]
ទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី០៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញ និងការងារសមរម្យ”
ខេត្តកណ្ដាល៖ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអភិវឌ្ឍធនធានមនុស្ស ជាពិសេសការកសាងបាននូវកម្លាំងពលកម្មជំនាញ ដែលមានជំនាញវិជ្ជាជីវៈ ច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ និងដើម្បីធានាថា “យុវជនម្នាក់មានជំនាញ មួយយ៉ាងតិចប្រចាំជីវិត”។ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល មានប្រសាសន៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងទិវាជាតិអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី០៦ ឆ្នាំ២០២៣ ក្រោមប្រធានបទ “TVET ផ្ដល់ជំនាញ និងការងារសមរម្យ“ ។ពិធីនេះបានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ ក្នុងនោះឯកឧត្តមក៏បានបញ្ជាក់ថា យុវជនម្នាក់ត្រូវមានជំនាញ មួយយ៉ាងតិចប្រចាំជីវិត។ ដើម្បីឆ្លើយតបទៅនឹងបញ្ហាជំនាញ និងអនាគតនៃការងារ កម្មវិធីបណ្តុះបណ្តាលជំនាញ ត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំឱ្យមានភាពបត់បែនស្របតាមស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ក្នុងទម្រង់ជារយៈពេលខ្លី និងរយៈពេលវែង ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ហើយអាចធ្វើឡើងនៅតាមគ្រឹះស្ថានសិក្សា សហគ្រាស សហគមន៍ និងដោយចល័ត ដើម្បីបង្កើតឱ្យមានប្រព័ន្ធឯកភាព អាចឆ្លងទៅមកបានដោយងាយស្រួល និងបើកឱកាសឱ្យអាចធ្វើការសម្រេចចិត្តសិក្សានៅពេលណា ទីកន្លែងណា […]