ព័ត៌មានជាតិ

59641 Chanda, [Apr 7, 2025 at 2:36 PM] ពិធីប្រណាំងរទេះសាឡី គោលឿន ខេត្តកំពង់ស្ពឺ ឆ្នាំ២០២៥

កំពង់ស្ពឺ៖ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥–

រដ្ឋបាលខេត្តកំពង់ស្ពឺ៖ រៀបចំពិធីប្រណាំងរទេះសាឡី គោលឿន  ក្រោម​អធិបតីភាព​ឯកឧត្តម​ សុន ជា សមាជិក្រុម​ប្រឹក្សាខេត្ត ឯកឧត្តម​បណ្ឌិត​ ជាម ច័ន្ទសោភណ្ឌ​ អភិបាល​ នៃគណៈអភិបាល​ខេត្តកំពង់ស្ពឺ​ និងលោកជំទាវ​ ម៉េង វ៉ាន់ដានីន​ ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ​ លោក​ លោកស្រី​ប្រធាន​ ​អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញខេត្ត កងកម្លាំង​ទាំង៣ យុវជនកម្ពុជា(ស.ស.យ.ក) និងក្រុមកីឡាករប្រណាំងរទេះសាឡី គោលឿន​ ជាច្រើនទៀត​ ពិធីនេះដែរប្រារព្ធនៅភូមិស្នោទី២ សង្កាត់រការធំ ក្រុងច្បារមនខេត្តកំពង់ស្ពឺ។

ដោយយោងតាមរបាយណ៍របស់លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺបានឱ្យដឹងថា ខេត្តកំពង់ស្ពឺតែងតែប្រារព្ធពិធីប្រណាំងរទេះគោនេះជារៀងរាល់ឆ្នាំ ដោយមានអ្នកចិញ្ចឹម និងស្រឡាញ់គោមកពីបណ្តាខេត្តផ្សេងៗចូលរួម។ ព្រឹត្តិការណ៍នៃការរៀបចំពិធីប្រណាំងរទេះសាឡី គោលឿនតែងតែផ្តល់នូវស្នាមញញឹមដល់បងប្អូនប្រជាពលរដ្ឋទូទៅបានកម្សាន្តសប្បាយ ពិសេសគឺដើម្បីបង្ហាញពីប្រពៃណីទំនៀមទំលាប់ខ្មែរដែលមានតាំងពីដូនតារៀងមក។ហើយសម្រាប់ឆ្នាំនេះគឺមានរទេះគោមកពីតាមបណ្តាខេត្តសរុបចំនួន៦៧នឹម បានចូលរួមប្រកួត ក្នុងនោះមានគោធំចំនួន៤៤នឹម គោតូចចំនួន២៣នឹម។

ឯកឧត្តមបណ្ឌិត អភិបាលខេត្តកំពង់ស្ពឺ​ ក៏បានលើកទឹកចិត្តដល់គណកម្មការប្រណាំងឱ្យបង្កើននឹមគោឱ្យបានច្រើនរហូតដល់រយនឹម និងធំជាងបណ្តាឆ្នាំមុនៗ នៅឆ្នាំបន្ទាប់ដើម្បីទាក់ទាញចំណាប់អារម្មណ៍ប្រជាពលរដ្ឋ ភ្ញៀវជាតិ អន្តរជាតិ ព្រមទាំងយុវជនជំនាន់ក្រោយ។ ហើយក៏រំពឹងថា នៅឆ្នាំក្រោយៗទៀតនោះ និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំរាជធានី ខេត្តផងដែរ ទន្ទឹមនោះដែរ ឯកឧត្តម​ក៏បានក្រើនរំលឹកដល់ម្ចាស់គោ ឱ្យបង្កើតសិល្បៈប្លែកៗលើគោឬរទេះ ដើម្បីបង្កើនភាពទាក់ទាញឱ្យកាន់តែខ្លាំង  ហើយពេលដែលរកឃើញថា រទេះឬគោក្នុងនឹមមួយណាទទួលបានការចាប់អារម្មណ៍ខ្លាំង និងទទួលបានការឧបត្ថម្ភបន្ថែមពីគណកម្មការរៀបចំការប្រណាំងផងដែរ។

សូមបញ្ជាក់ថា៖  ការប្រណាំងគោរទេះសាឡីគោធំលេខ១ ទទួលបានរង្វាន់២,​០០០.០០០រៀល លេខ២ ១,៥០០,០០០រៀល និងលេខ៣​ ១,០០០,០០០រៀល សម្រាប់លេខ១ រទេះសាឡីគោតូច ទទួលបានរង្វាន់១.៨០០.០០០៛ លេខ២ ១,៣០០,០០០រៀល និងលេខ៣​ ៨០០,០០០រៀល ចំពោះរទេះគោសាឡីគោធំនិងគោតូចដែលមិនបានទទួលជ័យលភី រទេះគោសាឡីគោធំក្នុង1នឹមទទួលបានថវិកាចំនួន ៣៥០,០០០រៀល និងគោតូច1នឹមទទួលបានថវិកាចំនួន ៣០០,០០០រៀលផងដែរ៕

Leave a Reply

Your email address will not be published.