(ព្រៃវែង)៖ ថ្លែងក្នុងបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាននៅថ្ងៃទី១៩.០៣.២០២៥ លោក ហុង ដានី មន្ត្រីសាធារណៈការស្រុកពារាំង បានលើកឡើងថា គ្រឿងចក្រខ្នាតធំដែលកំពុង ជីកកកាយ(ព្រែកត្នោត)យកអាចម៍ដីលក់ជាប្រយោជន៍ឯកជននោះគឺមានការអនុញ្ញាត ពីលោកអភិបាលស្រុកពារាំង ក្រោមហេតុផល”ស្ដារព្រែក”។
សូមជម្រាបថាៈ ព្រែកសាធារណៈដែលឈ្មួញកំពុងដាក់គ្រឿងចក្រ ជីកកកាយ យកធ្វើអាជីវកម្ម ដោយគ្មានការបង់សួយសារនោះ មានទីតាំងត្រង់ចំណុចខាងត្បូងផ្លូវជាតិលេខ៨ ឈ្មោះ”ព្រែកត្នោត”មានទទឹងប្រហែល២០ម៉ែត្រ និងបណ្ដោយមើលដាច់កន្ទុយភ្នែក ស្ថិតនៅភូមិមេលប់ ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង។
សេចក្ដីរាយការណ៍បានឱ្យដឹងថា ថៅកែគ្រឿងចក្រខាងលើប្ដីឈ្មោះ”ហៀប”និងប្រពន្ធឈ្មោះ”អូន”ជាមនុស្សមានឥទ្ធិពលខ្លាំង និងស្ទាត់ជំនាញក្នុងការរត់ការជាមួយអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធ..!។
ពលរដ្ឋនិយាយថាៈ ក្រុមរថយន្តបែនខ្នាតធំរបស់ថៅកែ ហៀប អូន មានជាច្រើនគ្រឿង ដោយចាប់ពីចំណុះ៥តោន.កង់១០និងយីឌុបទៀតផង.។
ដោយធ្វើការដឹកជញ្ជូនរាល់ថ្ងៃ គ្មានឈប់ឈរ តាំងពីព្រលឹមទល់ព្រលប់ ដើម្បីបំពេញមហិច្ឆតាខ្លួន..!។
ក្រោយថៅកែរូបនេះ ទទួលម៉ៅការចាក់ដីឡូត៍ឱ្យគេ ដែលមានទំហំជិត២០ហិកតា ត្រង់ចំណុចខាងជើងផ្លូវជាតិលេខ៨.ស្ថិតនៅភូមិត្នោត ឃុំរកា ស្រុកពារាំង ខេត្តព្រៃវែង!។
កត្តាទាំងនេះហើយ ដែលជម្រុញឱ្យថៅកែ ហៀប អូន ដាក់(SK)ធំៗចំនួន៣គ្រឿង ក្នុងនោះ២គ្រឿង កាយដីកម្មសិទ្ធក្នុងរណ្ដៅដ៏ធំ និងជ្រៅជិតដល់ក្បាលប្រេត ដែលមានទីតាំងជាប់និងខាងលិច”ព្រែកត្នោត”ស្ថិតក្នុងភូមិមេលប់ ឃុំ.ស្រុក.ខាងលើ..!។
ខណៈ(SK)១គ្រឿងទៀត ថៅកែ ហៀប អូន បញ្ជាឱ្យកាយដី”ព្រែត្នោត”ដើម្បីចូកដាក់លើរថយន្ត ដឹកមកចាក់ដីឡូត៍ បានលុយរាប់ម៉ឺនដុល្លារ ស្របពេលដែលអាជ្ញាធរ និងមន្ត្រីជំនាញ រក្សាភាពស្ងៀមស្ងាត់.បណ្ដាលឱ្យ”ព្រែកត្នោត”ខូចទម្រង់ក្លាយជាធំតូចៗ គ្មានទម្លាក់ជើងទេ បើសិនមានគោក្របីធ្លាក់ចូលប្រាកដជាមិនរស់ឡើយ និងក្រហេងក្រហូងជ្រៅរាក់ៗមើលលែងយល់…!!។
-ពាក់ព័ន្ធករណីនេះ នៅថ្ងៃទី១៩.០៣.២០២៥(DNDNews)បានសុំការបំភ្លឺពីលោក នេត នឿន មេឃុំរកា ដោយលោក រុញឱ្យទៅសួរលោកអភិបាលស្រុក.!។
-រីឯលោក ហុង ដានី មន្ត្រីសាធារណៈការស្រុកពារាំង បានថ្លែងថា លោកអភិបាលស្រុកពារាំង ជាអ្នកអនុញ្ញាតឱ្យជីកស្ដារ អមដោយស្នាមមេដៃពលរដ្ឋ..។
-ចំណែកលោក ចេម ប្រា អភិបាលស្រុកពារាំង ពុំបកស្រាយឡើយ ដោយរុញឱ្យទៅជួបលោក ហុង ដានី ជំនួសវិញ!។
ដោយឡែកលោក ឆៃ វិចិត្រ អនុប្រធានមន្ទីររ៉ែ និងថាមពលខេត្តព្រៃវែង បានថ្លែងថា រណ្ណៅដីរបស់ថៅកែ ហៀប អូន ដែលនៅខាងត្បូងផ្លូវជាតិលេខ៨នោះ គឺមានច្បាប់..!។
-ចំពោះសំនួររឿងជីកដី”ព្រែកត្នោត”មកលក់ជាប្រយោជន៍បុគ្គលនោះ យ៉ាងម៉េចវិញ.?។
-ត្រង់ចំណុចនេះលោក ឆៃ វិចិត្រ បានឆ្លើយថា ខ្ញុំមិនដឹងទេ.ព្រោះដីសាធារណៈក្រោមការគ្រប់គ្រងរបស់អាជ្ញាធរ..។
ចំពោះលោក ឃុន សាឃឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តព្រៃវែង បានថ្លែងថា លោកពុំបានដឹងទេ ពាក់ព័ន្ធនិងការជីកដី”ព្រែកត្នោត”មួយនេះ។
ក្នុងនោះលោក ឃុត សាខឿន ក៏បានរុញឱ្យទៅសួរ លោកអភិបាលស្រុកពារាំង….!។
ជារើយៗនៅក្នុងមូលដ្ឋានស្រុកពារាំង គេសង្កេតឃើញថា ក្រុមឈ្មួញធំៗ តែងតែប្រើលេសជ្រកក្រោមហេតុផលៈ គម្រោងស្ដារ ឬយកកសិករ មកធ្វើជាខែល ដើម្បីបំពេញបែបបទ..!។
ក្នុងការឈូសឆាយវាតទី ដីជម្រកត្រីពងកូន.អាងស្តុកទឹក ដីអូរ យកមកធ្វើអាជីវកម្ម ដើម្បីបំពេញមហិច្ឆតាខ្លួនដោយមានភ្លើងខៀវពីអាជ្ញាធរ។
ទោះជាយ៉ាងនេះក្ដី មជ្ឈដ្ឋានអ្នកច្បាប់សង្ឃឹមថា ឯកឧត្ដម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង.ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នឹងចាត់វិធានការ ចុះពិនិត្យទប់ស្កាត់ ចំពោះសកម្មភាពខាងលើមិនខានឡើយ!!។
ខណៈឈ្មួញកំពុងយកដីអូរសាធារណៈ មកធ្វើអាជីវកម្មដោយខុសច្បាប់! ព្រោះពុំមាន.ស.ជ.ណ.ធ្វើអនុបយោគ ឬបង់សួយសារចូលរដ្ឋអ្វីឡើយ៕