ព័ត៌មានជាតិ

ពិធីប្រកាសចូលកាន់មុខតំណែងជាអភិបាល នៃគណៈ​អភិបាលស្រុកខ្សាច់កណ្ដាល

ខេត្តកណ្ដាល​៖ លោក ចេង ឌីណា ត្រូវបានតែងតាំជាអភិបាល នៃគណៈ​អភិបា​លស្រុកខ្សាច់​កណ្ដា​ល ជំនួសលោ​ក ប៊ុន ផេង ដែលត្រូវបានតែ​ងតាំងជា​អភិបាលរង នៃ​គណៈអភិបាលខេត្តកណ្ដាល ដែល​ពិធីប្រកា​សតែងតាំងចូលកាន់មុខតំណែង​នេះ ប្រារព្ធធ្វើនៅរសៀលថ្ងៃទី២៥ ខែសីហា ២០២២ ក្រោម​អធិបតីភាពឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល។

មានប្រសាសន៍សំណេះសំណាលឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាល​ខេត្តក​ណ្ដាល សង្ឃឹមយ៉ាងមុតមាំ​ថា លោកគណៈអភិបាលស្រុកថ្មី ដែលទើបទទួលបានការតែងតាំង ត្រូវប្រើ​ប្រាស់នូវ ចំណេះដឹង ជំនាញ និងបទ​ពិសោធន៍ការងារ រួមកម្លាំងសាមគ្គីជាធ្លុងមួយ ជាមួយគ​ណៈ​អភិបាលស្រុក ដើម្បីបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋាន តាមរយៈការកសាង អភិវឌ្ឍស្រុក ឱ្យមាន​ការ​រីកចម្រើនលើគ្រប់វិស័យ ដែលជាមូលដ្ឋានគ្រឹះក្នុងការទ្រទ្រង់ដល់កំណើនសេដ្ឋកិច្ច និងការកា​ត់បន្ថយ​ភាពក្រីក្រនៅក្នុងមូលដ្ឋាន។ ជាពិសេសត្រូវពង្រឹងអភិបាលកិច្ចល្អ និងអនុវត្តឱ្យបានជា​ប់ជា​និច្ច នូវបាវចនា២ និងអភិក្រម៥ ដែលត្រូវបានដាក់ចេញដោយ សម្តេចតេជោ នាយករដ្ឋមន្ត្រីគឺ៖ បាវចនា​២ «កែទម្រង់ខាងក្នុង និងបង្កើនមិត្តខាងក្រៅ ក្នុងស្មារតីឯករាជ្យ» និងអភិក្រម៥ «ឆ្លុះកញ្ចក់, ងូតទឹក, ដុះក្អែល, ព្យាបាល និង វះកាត់»

ឯកឧត្ដមអភិបាលខេត្ត​កណ្ដាល បានស្នើដល់លោកអភិបាល ស្រុក ដែលទើបទទួលការតែងតាំងថ្មី ក៏ដូ​ចជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការ កងកម្លាំង ក្នុងរដ្ឋបាលស្រុកខ្សាច់កណ្ដាល ទាំងមូល ត្រូវបន្តយ​កចិត្តទុកដាក់រឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់ឱ្យ​បានជា​អតិបរ​មានូវ បទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាល្បែងស៊ីសង បទល្មើសនេសាទ បញ្ហាគ្រឿ​ងញៀន ក្មេងទំនើង និងបន្តការអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មា​នសុវត្ថិភាព ដែលមានលក្ខណៈសម្បត្តិ ៧យ៉ាង របស់រាជរដ្ឋាភិបាល ឱ្យបានល្អប្រសើរ ។ បន្ដទប់​ស្កាត់ឱ្យ​បានម៉ឺងម៉ាត់នូវការរំលោភ ទន្ទ្រានយកដីសាធារណៈរបស់រដ្ឋ ហើយរាល់ការចេញ លិខិ​តបញ្ជា​ក់ការផ្ទេរកម្មសិទ្ធិត្រូវគោរពទៅតាមច្បាប់ និងលិខិតបទដ្ឋានជាធរមាន។ បន្តខិតខំយ​កចិត្តទុកដាក់លើការងារផ្តល់សេវាសាធារណៈ ដោយត្រូវប្រកាន់យកនូវគោលការណ៍ ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព ហើយគោរពទៅតាមតម្លៃសេវាដែលកំណត់ក្នុងច្បាប់។ ត្រូវបន្តពង្រឹង និងកែលម្អកា​រផ្តល់សេវារដ្ឋបា​លតាមការិយា​ល័យច្រកចេ​ញចូលតែមួយ​នៅរដ្ឋបាល​ក្រុង ដែលទើបត្រូវបានកែសម្រួលបែបបទ និងនីតិវិធីនៃផ្តល់សេវាស្របតាមរចនាសម្ព័ន្ធ និងមុខងា​រថ្មី ដោយត្រូវយកចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាព និងសីលធម៌វិជ្ជាជីវៈរ​បស់មន្ត្រីក្នុងការបំ​ពេញការងាររបស់ខ្លួន ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាលកាន់តែងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព

Leave a Reply

Your email address will not be published.