ព័ត៌មានជាតិ

អភិបាល​ខេត្តស្វាយរៀង អំពាវនាវដល់ប្រជា​ពលរដ្ឋ ជាពិសេសអតីតយុទ្ធជន ដែល​បានដឹង និ​ងស្គា​ល់​ទីតាំងកប់គ្រាប់មីន និងយុទ្ធភ័​ណ្ឌមិនទាន់ផ្ទុះ​ផ្សេងៗ សូមសហកា​រផ្ដល់​ព័ត៌​មាន ដ​ល់អាជ្ញាធ​រដែន​ដី កម្លាំ​ងបោស​សម្អាតមីន ដើម្បីធ្វើ​ការបោស​សម្អាត​ ប្រមូលយក​ទៅកម្ទេចចោល

ខេត្តស្វាយរៀង៖ថ្លែងក្នុងពិធីសំណេះសំណាលជាមួយប្រតិបតិ្តករបោសសម្អាតមីន ស៊ីម៉ាក់ ដែល​ដាក់ពង្រាយកម្លាំងបោសសម្អាតមីន នៅខេត្តស្វាយរៀង ក្រោមគម្រោងសម្តេចតេជោ សម្រាប់ស​កម្មភាព​មី​នក្រោមមូលបទ ផ្តល់ដីមានសុវត្ថិភាព បង្កើតស្នាមញញឹមស្ថិតនៅភូមិធ្នង់ ឃុំថ្នាធ្នង់ ស្រុករំដួល ខេត្តស្វាយរៀងនាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តមម៉ែន វិបុល អភិបា​លនៃគ​ណៈអភិបា​លខេត្តស្វាយរៀង បានប្ដេជ្ញាគាំទ្រ និងចូលរួមស​ហការយ៉ាងពេ​ញទំហឹង​ជាមួយកម្លាំង​អាជ្ញាធ​រមីន កម្លាំងប្រតិបត្ដិក​របោសសម្អាត​មីន ស៊ីម៉ាក់ និងក៏អំ​ពាវនាវដល់ប្រជា​ពលរដ្ឋ ជាពិសេស​អតីតយុទ្ធជន ដែលបានដឹង និងស្គាល់ទីតាំង​កប់គ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះផ្សេងៗ សូមស​ហការផ្ដល់​ព័ត៌មាន អំពីទីតាំងទាំ​ងនោះ ដល់អាជ្ញាធរ​ដែនដី កម្លាំងបោ​សសម្អាតមីន ដើម្បីយើងរៀប​ចំផែន​ការធ្វើកា​របោសសម្អាត ប្រមូល​យកទៅកម្ទេចចោល សំដៅធានាផ្ដល់​សុវត្ថិភាពដ​ល់កា​រប្រើ​ប្រា​ស់ដី និងស្នើឲ្យអាជ្ញាធរមូ​លដ្ឋានគ្រប់លំ​ដាប់​ថ្នាក់ ត្រូវបង្កលក្ខណៈងាយស្រួល និងផ្ដល់កិច្ច​សហកា​រឲ្យ​ពេញលេញ ដល់កម្លាំង​ប្រតិ​បត្ដិ​ករបោសស​ម្អាតមីនស៊ីម៉ាក់ ដែលកំ​ពុងអនុវត្ដក្រោម​គម្រោង សម្ដេច​តេជោ សម្រាប់សកម្មភាពមីន ក្រោមមូលបទ «ផ្ដល់ដីមានសុវត្ថិភាព បង្កើត​ស្នាមញញឹម» ឲ្យបំពេញការងារប្រកបដោយសុវត្ថិភាព និងជោគជ័យតាមផែនការ ដែលបាន​គ្រោងទុក ។

នាឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានសម្ដែងនូវកា​រស្វាគមន៍យ៉ា​ងកក់ក្ដៅ ចំពោះវត្ដមាន ឯក​ឧត្តមទេសរដ្ឋមន្រ្ដី អនុប្រធានទី១ អាជ្ញាធរមីន ឯកឧត្តម លោក លោកស្រី ព្រមទាំង​កងកម្លាំង​បោសសម្អាតមីនស៊ីម៉ាក់ ដែលបានចំណាយពេ​លវេលាដ៏មមាញឹក និងមានត​ម្លៃផ្ដ​ល់កិត្ដិយ​សអញ្ជើញជា​អធិបតី និងចូលរួមក្នុងពិធីសំ​ណេះសំណាលដ៏មានសារៈ សំខាន់នា​ពេលនេះ និងអគុណ​ចំពោះអាជ្ញាធរមីនកម្ពុជា ដែលបានរៀបចំ​ឲ្យមានពិធីសំណេះសំណាលនៅថ្ងៃនេះ ដែល​មិនត្រឹម​តែបានបង្ហាញឲ្យឃើញពីការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ក្រោមការ​ដឹកនាំប្រក​បដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជា​ណាចក្រកម្ពុជា និងជាប្រធានអាជ្ញា​ធរមីនកម្ពុជា ចំពោះសុខទុក្ខរ​បស់កងកម្លាំង​ប្រតិបត្ដិករបោ​សសម្អាតមីនរបស់យើងប៉ុណ្ណោះ ប៉ុន្តែក៏ជាការលើកទឹកចិត្ត ផ្ដល់នូវក​ម្លាំងចិត្តដ​ល់​យើង​ទាំងអស់​គ្នាពី​គ្រប់ភា​គីពាក់ព័ន្ធ ឲ្យខិតខំរួមគ្នាពុះ​ពារស​ម្រេចនូវបេសក​កម្មជាតិដ៏មានសា​រៈសំខាន់ គឺការបោះសម្អាតសំ​ណល់ជាតិផ្ទុះឲ្យអស់ពីក្រោមដី ដើម្បីសុខសុវត្ថិភា​ពរបស់ប្រជាព​លរដ្ឋ និងសម្រេចគោ​លដៅឈាន​ទៅប្រកា​សខេត្ដស្វាយរៀង ជាខេត្ដអ​ស់មីននាពេល​ខាងមុខ ៕

Leave a Reply

Your email address will not be published.