(ភ្នំពេញ)៖ ទីតាំងបង្កប់ល្បែងប្រព័ន្ធអនឡាញ គ្រប់ប្រភេទ ខាងជើងវត្តភ្នំ បណ្ដោយផ្លូវ លេខ៩០ ភូមិ១១ សង្កាត់ស្រះចកខណ្ឌដូនពេញ កំពុងបើកដំណើរការទទួលភ្ញៀវចូលលេងចាក់ភ្នាល់ល្បែងស៊ីសងយ៉ាងពេញបន្ទុក! ខណៈអាជ្ញាធរមូលដ្ឋានហាក់រក្សាភាពស្ងៀមស្ងាត់។
ប្រជាពលរដ្ឋសំណូមពរដល់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាពិសេស ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាចាត់កម្លាំងជំនាញចុះត្រួតពិនិត្យទីតាំងនោះផងទាន ដើម្បីឱ្យស្របតាមគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព៕