(ខេត្តតាកែវ)៖ ករណីម្ចាស់គ្លីនិកមួយកន្លែង ចាក់ថ្នាំខុសបណ្តាលអោយស្រ្តីម្នាក់ប្រតិកម្មដល់ស្លាប់ ហេីយគ្រូពេទ្យដឹកយកសពស្ត្រីរងគ្រោះ និងកូនដែលមកជាមួយអាយុ ៣ខួប យកមកប្លុងចោល ចម្ងាយប្រមាណ ៣គីឡូមែត្រ ពីផ្ទះរបស់សពស្ត្រីរងគ្រោះ។
ហេតុការណ៍នេះកេីតឡេីងនៅថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ , នៅចំណុច ភូមិម្រះព្រៅកេីត ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ ។ បច្ចុប្បន្ន សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនពីរនាក់ប្ដីប្រពន្ធ ដែលជាម្ចាស់មន្ទីរមន្ទីរពេទ្យឯកជន ឈ្មោះ ស៊ុន ម៉ារីណា បានហើយ ។
បញ្ជាក់៖ សពស្ត្រីរងគ្រោះមានឈ្មោះ ណាំ ចន្ធូ អាយុ ៤១ឆ្នាំ រស់នៅភូមិ ម្រះព្រៅ ឃុំចំបក់ ស្រុកបាទី ខេត្តតាកែវ និងកុមារម្នាក់ទៀត អាយុ០៣ឆ្នាំ ជាកូនរបស់សពស្ត្រីរងគ្រោះ៕