នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៤, ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និងឯកឧត្តម ឆាន់ សាផាន ប្រធានក្រុមការងារ ថ្នាក់កណ្តាលចុះជួយស្រុកឆ្លូង និងជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស វិទ្យាល័យសិលាវេទី គាត ឈន់ ដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ និទ្ទេស A ដល់ និទ្ទេសE ដែលជាអំណោយ ឯកឧត្តមកិត្តិបរិរក្សបណ្ឌិត គាត ឈន់ រួមមាន និទ្ទេសA ចំនួន១៦ នាក់ ស្រី៩នាក់ទទួលបានម៉ូតូ ម្នាក់១គ្រឿងចំនួន ១៦គ្រឿង និងអ្នកនិទ្ទេសB,C,D,E ទទួលបានថវិកាមួយចំនួន សរុប៤៥នាក់ ស្រី២៥ នាក់ ៕