————————
សូមអញ្ជើញអតិថិជនរបស់ បុរីនាគរាជសិទ្ធី មានទីតាំងស្ថិតនៅភូមិទួលពន្យាំង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មកធ្វើបច្ចុប្បន្នកម្មទិន្នន័យអតិថិជន ចាប់ពីថ្ងៃទី ៤-៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរៀងរាល់ម៉ោងធ្វើការ នៅបន្ទប់លេខ១១៥ ជាន់ទី១ ទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយភ្ជាប់មកជាមួយនូវឯកសារដូចខាងក្រោម៖
១. កិច្ចសន្យាលក់ទិញដីនិង/ឬផ្ទះ (ច្បាប់ថតចម្លង)
២. វិក្កយបត្របង់ប្រាក់ឬឯកសារបញ្ជាក់អំពីការបង់ប្រាក់ (ច្បាប់ថតចម្លង)។
#ចុះបញ្ជីដីបង្ហើយ
#សេវាគាប់ចិត្ត
#បរិយាកាសគ្មានវិវាទ
#កអក
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC
Related Articles
បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធករណីលួចម៉តូ នៅក្រុងប៉ោយប៉ែត
(បន្ទាយមានជ័យ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច(ម៉ូតូ) ដែលប្រព្រឹត្តកាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។ក្រោយពីទទួលបានពាក្យបណ្តឹងពីឈ្មោះ យ៉ុន វិសិត ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ហួន ប៉ង់ ហៅបារាំង ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា នៅវេលាម៉ោងកើតហេតុ ជនសង្ស័យ បានធ្វើសកម្មភាព លួចយកម៉ូតូរបស់ជនរងគ្រោះ១គ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២២ ពាក់ស្លាកលេខ បន្ទាយមានជ័យ 1Y-1354 ។ ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត […]
បិទផ្សាយក្បាលដីចំនួន៧ភូមិ ក្នុងស្រុកអង្គស្នួល ជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ
ខេត្តកណ្តាល៖លោក ព្រំ ឆាត អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកណ្តាល បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានដីក្នុងភូមិត្រពាំងអណ្ដែង ភូមិត្រពាំងរាំង ភូមិស្រែកណ្ដោល ភូមិត្រពាំងស្មាច់ ភូមិត្រពាំងទៃ ភូមិជោទ្រាច និងភូមិតាប្រាប ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ស្មើនិង៤,០៨៥ក្បាលដី សូមអញ្ជើញមកពិនិត្យទិន្នន័យក្បាលដីអោយបានគ្រប់ៗគ្នាចៀសវាងខុសឈ្មោះ ថ្ងៃខែឆ្នាំកំណើត ទំហំដី រឺប្រភេទដីជាដើម និងត្រូវផ្សព្វផ្សាយបន្តដល់បងប្អូនប្រជាពលរដ្ឋដែលមានដីតំបន់ខាងលើនេះមកពិនិត្យទិន្នន័យក្បាលអោយបានគ្រប់ៗគ្នា ។ លោក ព្រំ ឆាត អំពាវនាវបែបនេះក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋនាព្រឹកថ្ងៃទី ៣០ ខែមីនា ឆ្នាំ២០២៣ នៅក្នុងវត្តទន្លេអ៊ុ ។ លោកបន្តថា៖ការបិទផ្សាយជាសាធារណៈ នូវឯកសារ នៃការវិនិច្ឆ័យមានលក្ខណៈជាប្រព័ន្ធនាពេលនេះ គឺមានរយៈពេល ១៥ថ្ងៃគិតចាប់ពីថ្ងៃទី៣០ ខែមីនា ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣ ដោយគិតបញ្ចូលទាំងថ្ងៃឈប់សម្រាកផងដែរ ។ លោកបានបន្ថែមថា៖ ក្នុងពេល១៥ថ្ងៃនេះ ជាការកំណត់ចុងក្រោយសម្រាប់អ្នកកាន់កាប់ដី និងអង្គភាពពាក់ព័ន្ធមកពិនិត្យទិន្នន័យ ដើម្បីបញ្ជាក់ថា ទិន្នន័យក្បាលដី របស់បងប្អូនពិតជា ត្រឹមត្រូវដែររឺទេប្រសិនបើ មានកំហុសឆ្គងដោយប្រការណាមួយដូចជា […]
អភិបាលខេត្តបន្ទាយមានជ័យ ដឹកនាំកម្លាំងអន្តរាគមន៍ចុះជួលជុលផ្ទះពលរដ្ឋដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់
(បន្ទាយមានជ័យ)៖ក្រោយពីមានភ្លៀងធ្លាក់ លាយឡំដោយខ្យល់កន្ត្រាក់កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣ បណ្តាលឲ្យប៉ះពាល់ដល់ផ្ទះ និងទ្រព្យសម្បត្តិប្រជាពលរដ្ឋនោះនាថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ អមដំណើរដោយអភិបាលរងខេត្ត អភិបាលក្រុងសិរីសោភ័ណ បានដឹកនាំកងកម្លាំងទាំងបី យុវជន អាជ្ញាធរសង្កាត់ ភូមិ ចុះពិនិត្យ និងដឹកនាំកម្លាំងអន្តរាគមន៍ជួយជួសជុលផ្ទះប្រជាពលរដ្ឋដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ជាមួយគ្នានោះក៏បានផ្តល់អំណោយជាស័ង្កសី និងឈើ ជួសជុលផ្ទះជូនបងប្អូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយខ្យល់កន្ត្រាក់ប៉ះពាល់នៅសង្កាត់ម្កាក់ ៤១ ខ្នង លើ៤១គ្រួសារ។ ឱកាសសាកសួរសុខទុក្ខនេះឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ការចូលរួមសោកស្តាយចំពោះបាតុភូតធម្មជាតិ ដែលបង្កគ្រោះថ្នាក់ ក៏ដូចជាបំផ្លិចបំផ្លាញទ្រព្យសម្បត្តិប្រជាពលរដ្ឋ។ក្នុងនោះឯកឧត្តមក៏បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិ ពិសេសខ្យល់កន្ត្រាក់ផងដែរ។បើក្នុងករណីអាកាសមានការប្រែប្រួល រកកលចង់ភ្លៀង សូមបងប្អូនប្រជាពលរដ្ឋទៅរកកន្លែងមានសុវត្ថិភាព ចៀសវាងជ្រកក្រោមដើមឈើ ឬខ្សែភ្លើងជាដាច់ខាត»។ ពាក់ព័ន្ធករណីគ្រោះធម្មជាតិនេះដែរតាមរបាយការណ៍ខេត្តអំពីផលប៉ះដោយខ្យល់កន្ត្រាក់ថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២៣ គិតត្រឹមថ្ងៃទី២៦ ខែមេសា វេលាម៉ោង១១.០០នាទីព្រឹក ប៉ៈពាល់សរុប ចំនួន១៧៣ខ្នង (ធ្ងន់ធ្ងរ៤ខ្នង) លើ១០ឃុំ/សង្កាត់ របើកសង័្គសី១.៣៧០សន្លឹក និងរបួសស្រ្តី២នាក់ ។ក្នុងនោះមាន៖ I-ក្រុងប៉ោយប៉ែត ចំនួន២០ខ្នង […]