អ៊ីស្រាអែលកាលពីថ្ងៃសៅរ៍បាននិយាយថា ខ្លួនបានធ្វើការវាយលុករយៈពេល 4 ម៉ោងលើប្រទេសអ៊ីរ៉ង់ ដោយទីក្រុង Tehran បានបញ្ជាក់ថា ខ្លួនបានវាយបកដោយជោគជ័យនូវ “ការប៉ុនប៉ងរបស់អង្គភាព Zionist ដើម្បីវាយប្រហារលើចំណុចមួយចំនួននៅក្នុងទីក្រុង Tehran និងទូទាំងប្រទេស” ។
យោងតាមយោធាអ៊ីរ៉ង់ បានឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល បានសម្លាប់ទាហានចំនួនបួននាក់។
ការវាយប្រហារនេះបានធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានបាញ់មីស៊ីលជាង 180 គ្រាប់ទៅកាន់អ៊ីស្រាអែលកាលពី
ដែលទីក្រុងតេអេរ៉ង់បានពិពណ៌នាថាជា “ការសងសឹក” ចំពោះការធ្វើឃាតមេដឹកនាំកំពូលនៃក្រុមហាម៉ាស់ប៉ាឡេស្ទីន និងក្រុមហេសបូឡា លីបង់។
អ៊ីរ៉ង់ធ្លាប់បានព្រមានថារាល់ការវាយប្រហាររបស់អ៊ីស្រាអែលនឹងត្រូវបានជួបជាមួយនឹង “ការឆ្លើយតបកាន់តែតឹងរ៉ឹង”។ នេះបើយោងតាមការចុះរបស់សារព័ត៌មានអន្តរ:ជាតិ Anadolu Agency កាលពីថ្ងៃទី 27 ខែតុលា 2024 ៕