———————————
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមអំពាវនាវដល់ប្រជាពលរដ្ឋដែល មានដីធ្លីបានចុះបញ្ជីរួចនៅក្នុងភូមិសាស្ត្រខេត្តកោះកុង ហើយពុំទាន់បានមកទទួលយកបណ្ណកម្មសិទ្ធិ សូមមេត្តាទំនាក់ទំនងក្រុមការងារមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកោះកុង តាមរយៈ ទូរស័ព្ទលេខ 016 350 111 ដើម្បីមកទទួលយកបណ្ណកម្មសិទ្ធិដែលបានចេញរួចរាល់។
#ចុះបញ្ជីដីបង្ហើយ
#សេវាគាប់ចិត្ត
#បរិយាកាសគ្មានវិវាទ
#កអក
#ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់
#MLMUPC
Related Articles
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឱ្យគណៈប្រតិភូមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព
រាជធានីភ្នំពេញ៖សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ បានអនុញ្ញាតឱ្យឯកឧត្តម ដុ វ៉ាន់ចៀន គណៈលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព រាជធានីភ្នំពេញ។ ក្នុងជំនួបនោះឯកឧត្តម ដុ វ៉ាន់ចៀន បានសំដែងសេចក្ដីសប្បាយរីករាយ ដែលបានបំពេញទស្សនកិច្ចនាពេលនេះព្រោះជាឱកាសល្អក្នុងការរឹតបន្តឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ រណសិរ្ស និងបក្ស ហើយដែលក្នុងឱកាសនោះ ឯកឧត្តម បាននាំនូវការសួរសុខទុក្ខពីថ្នាក់ដឹកនាំវៀតណាម ពីប្រធានបក្ស ពីប្រធានាធិបតី ពីនាយករដ្ឋមន្ត្រីវៀតណាម ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី ។ជាមួយគ្នាដែរ ឯកឧត្តម ដុ វ៉ាន់ចៀន ក៏បានជូនពរសម្ដេចតេជោនាយករដ្ឋមន្ត្រី សូមមានសុខភាពល្អបរិបូណ៍ ដើម្បីដឹកនាំប្រទេសកម្ពុជា ទទួលបានជោគជ័យដ៏ឧដុង្គឧត្តមថែមទៀត និងក៏បានអបអរសាទរចំពោះជោគជ័យដ៏ត្រចះត្រចង់ក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២២ កន្លងមកនេះ ដែលបានទទួលជោគជ័យត្រចះត្រចង់ ដែលបង្ហាញពីជំនឿទុកចិត្តដ៏ខ្ពស់របស់ប្រជាជនកម្ពុជា នឹងជូនពរឱ្យគណបក្សប្រជាជនកម្ពុជា ទទួលបានជោគជ័យត្រចះត្រចង់ថែមទៀត នៅក្នុងការបោះឆ្នោតទូទៅនៅក្នុងឆ្នាំ២០២៣ ខាងមុខនេះ។ ជាងនេះទៅទៀតឯកឧត្តម ដុ វ៉ាន់ចៀន បានវាយតម្លៃខ្ពស់ចំពោះវិធានការដែលសម្ដេចតេជោនាយករដ្ឋមន្ត្រី និងរាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ–១៩ដោយជោគជ័យ និងមានអត្រាចាក់វ៉ាក់សាំងនាំមុខនៅក្នុងតំបន់ […]
អភិបាលខេត្តប៉ៃលិន អំពាវនាវដល់សប្បុរសជន ចូលរួមវប្បធម៌នៃការចែករំលែក ដោយយកជាសម្ភារៈប្រើប្រាស់ ឬគ្រឿងឧបភោគបរិភោគ មកដាក់ក្នុងផ្ទះបរិច្ចាគ
ប៉ៃលិន៖ នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ នៅក្នុងឱកាសអញ្ជើញយកអំណោយរបស់សប្បុរសជន មកដាក់ក្នុងផ្ទះបរិច្ចាគ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍អំពាវនាវ ដល់បងប្អូនសប្បុរសជន ទាំងក្នុងខេត្ត ក្រៅខេត្ត ទាំងក្នុងប្រទេស និងក្រៅប្រទេស សូមចូលរួមការងារមនុស្សធម៌ វប្បធម៌នៃការចែករំលែក ដោយអាចយកជាសម្ភារៈប្រើប្រាស់ (ថ្មី ឬ ១តឹក) និងគ្រឿងឧបភោគបរិភោគ យកមកដាក់ នុងផ្ទះបរិច្ចាគ នេះ ដើម្បីជួយដល់ បងប្អូនទុរគតជន និងមានជីវភាពខ្វះខាត ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ វប្បធម៌ នៃការចែករំលែក បានស្តែងចេញតាមរយៈនៃសមានចិត្តជួយគ្នាក្នុងគ្រាមានអាសន្ន និងសាមគ្គីភាពក្នុងចំណោមប្រជាជនកម្ពុជា ហើយទង្វើ ដ៏ ប្រពៃថ្លៃថ្លានេះទទួលបាននូវការសាទរយ៉ាងខ្លាំង ពីសំណាក់បងប្អូនប្រជាពលរដ្ឋ និងបានសរបញ្ជាក់ឱ្យឃើញពីតម្លៃមិនអាចកាត់ថ្លៃបាន និងការមិនរើសអើងចំពោះពលរដ្ឋណាម្នាក់ ឬជាតិសាសន៌ណាមួយ ដែលជួបការ លំបាក ដូច្នេះកាយវិការ ដ៏ប្រពៃនេះ បានឆ្លាក់ជាប់ក្នុងក្រអៅបេះដូង នៃពលរដ្ឋខ្មែរគ្រប់រូប ។ លោកជំទាវបណ្ឌិតអភិបាលខេត្ត […]
មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ ថ្លែងកោតសរសើរអង្គភាព និងប្រគល់លិខិតសរសើរ រង្វាន់អមជូនយោធិនមានស្នាដៃល្អប្រចាំខែសីហា
(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃចន្ទ ១០ កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារយោធាសន្តិសុខ ប្រចាំខែសីហា ឆ្នាំ២០២២ និងផ្សព្វផ្សាយទិសដៅឣនុវត្តបន្ត ខែកញ្ញា ឆ្នាំ២០២២ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដែលមានសមាសភាពចូលរួម លោកមេបញ្ជាការរង នាយសេនាធិការ នាយសេនាធិការរង ការិយាល័យទាំង៩ កងអនុសេនាធំចំណុះកងពលទាំង៧ និងវរសេនាតូចថ្មើរជើងទាំង៤។ លោកមេបញ្ជាការកងពល បានធ្វើការកោតសរសើរដល់គ្រប់បណ្តាអង្គភាពខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការដែលថ្នាក់លើប្រគល់ជូន នូវតួនាទីភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមផែនការ ការងារកសាងពង្រឹងអង្គភាពរឹងមាំលើគ្រប់វិស័យ។ លោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ បានសង្កត់ធ្ងន់ថា គ្រប់កងឯកភាព ត្រូវបន្តយកចិត្តទុកដាក់ការងារបង្កបង្កើនផល និងចិញ្ចឹមសត្វ ធានាបំពេញបន្ថែមដល់ការហូបប្រចាំថ្ងៃរបស់កងទ័ព រួមទាំងជួយផ្គត់ផ្គង់ដល់កម្លាំងជួរមុខ និងចែករំលែកដល់គ្រួសារកងទ័ពដែលមានជីវភាពខ្វះខាត ក្នុងនោះក៏ត្រូវត្រួតពិនិត្យ និងតៀមកម្លាំង មធ្យោបាយ សម្ភារ ឲ្យបានតាមផែនការ […]