(ក្រុងអរិយក្សត្រ)៖ ដោយទទួលបានការណែនាំពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី ក្រសួងព័ត៏មាន
នៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ លោក ទេស វិបុល ប្រធានសមាគមសេរីភាពអ្នកសារព័ត៏មានកម្ពុជា បានជួយឧបត្តម្ភដល់បងប្អូនអ្នកសារព័ត៏មាន ក្នុងមួយអង្គភាពទទួលបាន អង្ករ ចំនួន ៥០ kg (ហាសិបគីឡូ) ទឹកក្រូច ១ កេស និងថវិការមួយចំនួន ។ ការឧបត្ថម្ភនេះបានធ្វើឡើងនៅក្នុងភូមិព្រែកក្របៅ សង្កាត់ព្រែកអំបិល ក្រុងអរិយក្សត្រ ខេត្តកណ្ដាល។
នៅក្នុងឱកាសនេះដែល ខ្ញុំបាទរឿន ភារុន ចាងហ្វាង គេហទំព័រ CK TV online សូមគោរពជូនពរ លោកប្រធាន ទេស វិបុល និងក្រុមគ្រួសារ ជួបប្រទះនូវពុទ្ទពរ ទាំង៥ប្រការ គឺ អាយុវណ្ណៈ សុខៈ ពលៈ និង បដិភានៈ កុំបីឃ្លៀងឃ្លាតឡើយ ៕