(ខេត្តកណ្តាល)៖ ដោយមានការបញ្ជាផ្ទាល់ពី ឯកឧត្ដម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល លោក ចេង ឌីណា អភិបាលស្រុកខ្សាច់កណ្ដាល បានដឹកនាំគណៈបញ្ជាការឯកភាពស្រុក និងអាជ្ញាធរឃុំ ភូមិ វាយកំទេចរបង់ និងកាយដី ដែលបានសាងសង់ និងចាក់ រំលោភព្រែក ខុសច្បាប់មួយកន្លែង ដែលរឹងរួស និងមិនអនុវត្តតាមសេចក្តីជូនដំណឹង និងការហាមឃាត ជាច្រើនលើកច្រើនសារ របស់អាជ្ញាធរ ស្ថិតនៅភូមិក្រូចសើច ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។