ព័ត៌មានជាតិ

សេចក្តីជូនដំណឹង ស្តីពី ការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤

អគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិត្តិយស សូមជម្រាបជូនសាធារណជន ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានជាតិ អន្តរជាតិ និងភាគីពាក់ព័ន្ធនឹងការ បោះឆ្នោតទាំងអស់មេត្តាជ្រាបថា គ.ជ.ប នឹងធ្វើការផ្សាយលទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នៅថ្ងៃអាទិត្យ ទី២៦ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ៧:៣០នាទីយប់ តាមប្រព័ន្ធ ផ្សព្វផ្សាយ ដូចខាងក្រោម៖

-ទូរទស្សន៍ជាតិកម្ពុជា (ទទក)
-វិទ្យុជាតិកម្ពុជា ៖ (វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz)
-គេហទំព័រ គ.ជ.ប៖ electresult.nec.gov.kh
-កម្មវិធីទូរសព្ទដៃ (App): NEC KH
-Facebook៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee
-YouTube ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត National Election Committee

សូមរង់ចាំតាមដានដោយមេត្រី!

Leave a Reply

Your email address will not be published.