(បន្ទាយមានជ័យ)៖លោកឧត្ដមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការ កងពលតូចថ្មើរជើងលេខ៥១ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ បានដឹកនាំកម្លាំង ចំនួន ១១០នាក់ សហការជាមូយ កម្លាំងតំបន់ប្រតិបិត្តការសឹករងបន្ទាយមានជ័យ កងរាជអាវុធហត្ថ នគរបាល អាជ្ញាធរមូលដ្ឋាន និងឯកឧត្តម ស្រេង សុផល អនុប្រធាន ក្រុមការងារអភិវឌ្ឍយុវជនខេត្តបន្ទាយមានជ័យ លោកអភិបាលក្រុងសិរីសោភ័ណ្ឌ ចុះជួយច្រូតស្រូវជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ ស្ថិតនៅក្នុងភូមិស្នាយដង្គត់ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
សូមបញ្ជាក់ថា ដោយមើលឃើញការលំបាក របស់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយទឹកជំនន់ ដែលបណ្តាលឲ្យខូចខាតស្រូវមួយចំនួន ដោយថ្ងៃនេះ កម្លាំងទាំងអស់ បានចុះ ជួយច្រូតស្រូវសរុបចំនួន៤ គ្រួសារ ស្មើរនឹង ៥,៥ហិកតា ។ ប្រជាពលរដ្ឋមានការសប្បាយយរីករាយ ត្រែកអរ និងអរគុណដល់ គ្របបណ្តា អង្គភាព ទាំងអស់ដែលបានចុះជួយទាន់ពេវេលា។
ក្នុងឱកាសនោះដែរប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន បានថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេស ឯកឧត្តម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងទ័ពជើងគោក ដែលតែងតែយកចិត្តទុកដាក់ចាត់តាំងកម្លាំងចុះជួយប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិផ្សេងៗគ្រប់កាលទេសៈ ដោះស្រាយបញ្ហា ជូនប្រជាពលរដ្ឋ និងសូមគាំទ្រ បេក្ខភាព ឯកឧត្តម ហ៊ុន ម៉ាណែត ជានយករដ្ឋមន្រ្តី នាពេលអនាគត៕