នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ព្រះឃោសធម្ម លន់ សុគន្ធា និងលោកឧកញ៉ា អ៊ុក រដ្ឋា ប្រទានពរ និងគោរពជូនពរ ឯកឧត្តមគតិបណ្ឌិត ហ៊ីង ប៊ុនហៀង ដែលត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី សព្វព្រះរាជហឫទ័យត្រាស់បង្គាប់ ផ្ដល់គោរមងារកិត្តិយសនៃរាជបណ្ឌិតសភាកម្ពុជា ជា“កិត្តិសង្គហបណ្ឌិត“។ សូមឯកឧត្តមកិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង មាននូវសុខភាពល្អបរិបូរណ៌ កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ ប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕