ព្រៃវែង៖នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តព្រៃវែងបានរៀបចំសិក្ខាសាលាវគ្គបណ្តុះបណ្តាលតម្រង់ទិសក្រុមប្រឹក្សាឃុំ–សង្កាត់ ជាប់ឆ្នោតថ្មី អាណត្តិទី៥ នៃខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួម ឯកឧត្តម កុល វិរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោកស្រី លៀង ស្រីម៉ុល អភិបាលរងខេត្តព្រៃវែង រួមទាំងសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកលោកស្រី ក្រុមប្រឹក្សាឃុំ សង្កាត់ដែលជាប់ឆ្នោតថ្មីជាច្រើនរូប។
ថ្លែងក្នុងឱកាសនោះលោកស្រី លៀង ស្រីម៉ុល អភិបាលរងខេត្តបានមានប្រសាសន៍ថា បច្ចុប្បន្ន ខេត្តព្រៃវែងមានក្រុមប្រឹក្សាឃុំ សង្កាត់ សរុបចំនួន ១,១៦៨ នាក់ ស្រី ២១០ នាក់ ក្នុងនោះក្រុម ប្រឹក្សាឃុំ សង្កាត់ ដែលដាប់ធ្នោះថ្មីចំនួន ៣៧១ នាក់ ស្រី ៥១ នាក់ ដោយឡែកក្រុមប្រឹក្សាឃុំ សង្កាត់មកពីគណបក្សប្រជាជនកម្ពុជា មានចំនួន ១៦៧ នាក់ មកពីគណបក្សភ្លើងទៀនសរុបចំនួន ២០២ នាក់ និងមកពី គណបក្សខ្មែរស្រលាញជាតិមានចំនួន០២នាក់ ។
លោស្រី អភិបាលរងខេត្ត បន្តថា ចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ ដែលទើបជាប់ឆ្នោតថ្មី គឺតម្រូវអោ យចូលរួមក្នុងវគ្គបណ្តុះបណ្តាលតម្រង់ទិសសម្រាប់ក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងអាណត្តិថ្មីរបស់ខ្លួន ដើម្បីសម្រួល ដល់ការងារនៅរដ្ឋបាលឃុំ សង្កាត់អោយបានល្អប្រសើរ។
ក្នុងនោះដែរឯកឧត្តម កុល វិរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ក្រុមប្រឹក្សា ឃុំ សង្កាត់ ត្រូវគោរពតាមតួនាទីភារកិច្ច និងបទដ្ឋានគតិយុត្តិ ដែលណែនាំសម្រាប់រដ្ឋបាលឃុំ សង្កាត់ យកទៅអនុវត្តអោយ បានពេញលេញ និងត្រឹមត្រូវ។ ទោះជា លោក លោកស្រី ដែលបានជាប់ឆ្នោតមកពីគណបក្សណាមួយក៏ដោយ ក៏លោក លោកស្រី ត្រូវប្រកាន់ភ្ជាប់នូវគោលនយោបាយសុខសន្តិភាពជានិច្ច សម្រាប់ប្រជាពលរដ្ឋ។
ឯកឧត្ដម បន្ថែមទៀតថា លោក លោកស្រី ត្រូវមានគណនេយ្យភាព ចំពោះប្រជាពលរដ្ឋ និងគណនេយ្យភាព ចំពោះរាជរដ្ឋាភិបាល និងច្បាប់ ដែលបានប្រគល់សិទ្ធិអំណាច ធនធាន និងការសម្រេចចិត្តក្នុងកិច្ចការដឹកនាំ គ្រប់គ្រង ចាត់ចែង និង សម្រេចចិត្តក្នុងការអភិវឌ្ឍន៍ជូនប្រជាពលរដ្ឋអោយបានល្អប្រសើរ។ ម្យ៉ាងវិញទៀតមុខងារ និងធនធានជាច្រើន ត្រូវបានប្រគល់មករដ្ឋបាលថ្នាក់ក្រោមជាតិ សម្រាប់រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងការ បំពេញការងារជូនប្រជាពលរដ្ឋ ជាពិសេសការផ្តល់សេវាសាធាណៈអោយទាន់ពេលវេលា និងរហ័សនៅកំរិតរដ្ឋ បាលនីមួយៗ។
ឯកឧត្ដម បន្តថា វគ្គបណ្តុះបណ្តាលតម្រង់ទិសដែលរៀបចំដោយសាលាជាតិរដ្ឋបាលមួលដ្ឋាន នៃក្រសួងមហាផ្ទពណានះ ពិតជាមានសារៈសំខាន់ណាស់ សម្រាយលោក លោកស្រី ជាសមាជិកសមាជិកា ក្រុមប្រឹក្សាឃុំ សង្កាត់ ដែលទើយនឹងជាប់មកថ្មី ក្នុងអាណត្តិទី ៥ នេះ ដូចនេះសូម លោក លោកស្រី ត្រូវយកចិត្តទុកដាក់ស្តាប់គ្រូឧទ្ទេស ដើម្បីជាពុទ្ធិ ក្នុងការវត្តការងារនៅរដ្ឋបាលរបស់ខ្លួន ប្រកបដោយឆន្ទៈ ការគោរពនូវតួននាទី ភារៈកិច្ច អោយបានល្អប្រសើរ៕