ព័ត៌មានជាតិ

លោក ឧត្តមសេនីយត្រី បោន ប៊ិន ​អញ្ជេីញជា​អធិប​តីភាព ក្នុងពិធីប្រកា​សចូលកា​ន់តំណែង មេប​ញ្ជាកា​រមូលដ្ឋានក​ងរាជអាវុធហត្ថ​ស្រុកអូរជ្រៅ

(បន្ទាយមានជ័យ)៖លោកឧត្តមសេនីយត្រី បោន ប៊ិន មេបញ្ជាការកងរាជអា​វុធហត្ថខេត្តបន្ទាយ​មានជ័យ តំណាងដ៏ខ្ពង់ខ្ពស់​លោកនាយឧត្តមសេ​នីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង នៃកងយោ​ធពលខេ​មរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០​២៤ បានអញ្ជេីញជាអ​ធិបតីភាព ក្នុងពិធីប្រកាស​ចូលកាន់តំ​ណែងលោ​ក អនុសេនី​យ៍ឯក ហ៊ូ សារី មេ​បញ្ជា​ការរងមូលដ្ឋាន​កងរាជអា​វុធហត្ថក្រុង​ប៉ោយប៉ែត មកជា​មេបញ្ជា​ការមូលដ្ឋា​នកងរាជអា​វុធហត្ថស្រុកអូ​រជ្រៅ ជំនួស​លោកវរ​សេនីយ៍ត្រី ​ជា ពិសី ដែលត្រូវ​ឡើងម​កជា​ប្រធានម​ន្ទីរសម្ភារៈ​បច្ចេក​ទេស នៃ​បញ្ជាការដ្ឋានកងរាជអាវុធ​ហត្ថខេត្ត។

ពិធីនេះបានធ្វេីឡេីង នៅបញ្ជា​ការមូលដ្ឋាន​កងរាជ​អាវុធ​ហត្ថស្រុកអូរជ្រៅដោយមា​នការ​អញ្ជេីញ​ចូល​រួមពី​លោក កែវ តារារស្មី អភិបា​ល នៃគ​ណៈអភិ​បាល​ស្រុកអូរជ្រៅ និង​លោក តាន់ ស្វាង ប្រធានក្រុ​មប្រឹក្សាស្រុក លោកមេបញ្ជាការរងកងរាជ​អាវុធខេត្ត នាយទាហាន នាយទាហាន​រង និងពល​ទាហាន នៃកងរា​ជអាវុធហត្ថ ព្រមទាំងអាជ្ញាធរមូលដ្ឋាន បាន​អញ្ជេីញចូ​លរួមផង​ដែរ។

បន្ទាប់ពី​ទទួលបា​នសេចក្ដីស​ម្រេច និងលិ​ខិតតែង​តាំងផ្ទេរភារកិច្ច លោក​អនុសេនីយ៍ឯក ហ៊ូ សារី ក៏បា​នធ្វើការ​ប្តេជ្ញាចិត្តគោ​រពច្បាប់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា, គោរព និងអនុវត្តឱ្យ​បាននូវបទ​បញ្ជា វិន័យ សីលធម៌ រប​ស់កងយោធ​ពលខេមរភូមិន្ទ និងប្តេជ្ញាចិត្តខិ​តខំបំពេញនូវតួនាទី ភារ​កិច្ច វិជ្ជាជីវៈរប​ស់ខ្លួន ជាកង​រាជអាវុធហត្ថឱ្យស​មទៅ​តាមទំនុកចិត្ត ដែលថ្នាក់លើ​បានប្រគ​ល់ជូន, ប្តេជ្ញា ពង្រឹងកិច្ចសហប្រតិបត្តិ​ការជាមួយគ្រប់​ស្ថាប័ន អង្គភាព ពិសេស​អាជ្ញាធរ​គ្រប់លំ​ដាប់ថ្នាក់ , ពង្រឹង និងរឹ​តចំណងសា​មគ្គីភាព ​ឱ្យកា​ន់តែល្អបន្ថែមទៀត ពិសេសសាមគ្គីភាព ផ្ទៃក្នុង ដែ​លជាគន្លឹះដ៏​សំខាន់បំផុត ក្នុងការរួមចំ​ណែកកសា​ងអង្គភាពឱ្យបា​នរឹងមាំបន្ថែមទៀត។

ក្នុងឱកាសនោះ លោកឧត្តមសេនី​យត្រី បោន ប៊ិន​ ក៏បានពាំ​នាំនូវកា​រផ្ដាំផ្ញើ សួរសុខទុក្ខ ពីសំណាក់ លោ​កនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាកា​រកងរាជអាវុ​ធហត្ថលើផ្ទៃប្រ​ទេស ជូនដល់នាយទាហាន ​នាយទាហានរង និងពលទាហាន នៃកងរាជ​អាវុធហត្ថ ខេត្តបន្ទាយមាន​ជ័យ ទាំង​អស់ ដោយក្តីនឹករលឹកផងដែរ។

លោកឧត្ដមសេនីយ៍ត្រី មេបញ្ជាការបានបន្តថា ការប្រកាសចូលកាន់មុខតំណែង មេបញ្ជាការមូ​លដ្ឋានស្រុក​អូរជ្រៅ​នាពេលនេះ គឺជាការស្តែងចេញពីការ​យកចិត្តទុ​កដាក់ក្នុង​ការបំញេញតួនាទី ភារ​កិច្ច ដោយស្មារតី ទទួលខុសត្រូវ និ​ងជាការឆ្លើយតបចំពោះការផ្តល់នូវភា​ពជឿជាក់ លោក​នាយឧត្តម​សេនីយ៍ សៅ សុខា អគ្គមេប​ញ្ជាការរង នៃកង​យោធពលខេមរភូមិន្ទ មេបញ្ជាការកង​រាជអាវុធ​ហត្ថលើផ្ទៃប្រទេស ដែលជា​និច្ចជាកាល​ លោកតែ​ងតែយកចិត្តទុកដាក់ខ្ពស់ ដឹងសុខ ដឹងទុក្ខ ចំពោះ​ នាយទាហាន នាយទាហាន​រង និងពលទាហាន នៃ​កងរាជអាវុធហត្ថផងដែរ។

លោកឧត្តមសេនីត្រី បោន ប៊ិន ក៏បានណែ​នាំដល់លោកមេបញ្ជាកា​រមូលដ្ឋានកង​រាជអាវុធ​ហត្ថស្រុកអូរជ្រៅ ​ដែលទើ​បចូល​កាន់តំណែ​ងថ្មី ត្រូវខិត​ខំបំពេញតួនាទី ភារកិច្ច ក្នុងការកា​រពារសន្តិ​សុខ សុវត្ថិភាព រក្សាសណ្ដា​ប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក៏ដូចជាការរួម​ចំណែកក្នុ​ងការអភិវឌ្ឍន៍​មូលដ្ឋាន ក្នុងភូមិ​សាស្ត្រស្រុ​កអូរជ្រៅ ប្រកប​ដោយសន្តិសុខល្អប្រសើរ ជាពិសេសត្រូវខិតខំ​កសាង​អង្គភាពឱ្យបានរឹងមាំ មានទំនាក់ទំនងនិងសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែល្អប្រសើរបន្ថែមទៀត៕

Leave a Reply

Your email address will not be published.