ព័ត៌មានជាតិ

ឃាត់ខ្លួន​ជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅស្រុកគិរីវង់

ខេត្តតាកែវ៖ជនសង្ស័យ២នាក់ដែលជាប់ពាក់ព័ន្ធករណីគ្រឿងញៀន ត្រូវបានកម្លាំងសមត្ថកិច្ច​ស្រុកគិរីវង់ ចា​ប់​​ឃាត់ខ្លួននៅព្រឹកថ្ងៃថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២២ ​វេលាម៉ោង០៩នឹង១៥នាទី ខណៈកម្លាំង​ជំ​នាញ​គ្រឿងញៀនស្រុក សហ​ការជាមួយកម្លាំងប៉ុស្តិ៍ន​គរបាលរដ្ឋបាលព្រៃអំពក ដឹកនាំ​បញ្ជា​ដោយ​លោកវ​រសេនី​យ៍ឯក យុគ សារ៉ាត់ អធិកា​រនគរបាលស្រុក ចេញល្បាត​តាមភូមិសាស្រ្ត​សំខាន់ៗ លុៈដល់​ចំណុចផ្លួវឡើ​ងដុបមហាសី(កន្លែងដុតធូបយា​យម៉ៅ )ស្ថិតក្នុងភូមិឈើទាលភ្លោះ ឃុំព្រៃអំពក ស្រុក​គិរីវង់ ខេត្តតាកែវ បានធ្វើការឃាត់ខ្លួនសង្ស័យ​ចំនួន០២នាក់

ឈ្មោះ ឈិន សុវណ្ណ (ហៅម៉ុល) ភេទប្រុស អាយុ ៥២ឆ្នាំ មុខរបរកសិករ មានទីលំនៅភូ​មិឈើ​ទាល​ភ្លោះ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ។

ឈ្មោះ ង៉ែត ថាច ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិពុម្ហអិដ្ឋ ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្ត​តាកែវ។

 

ក្នុងប្រតិ​បត្តិការ​ណ៍នោះកម្លាំង​សមត្ថកិច្ចដ​កហូតបាននូវវត្ថុតាងរួមមាន ម្សៅក្រាម​ថ្លាពណ៍ស​ចំនួន​០២កញ្ចប់ ,ម៉ូតូ០១គ្រឿងម៉ាកហុដា(ចាស់), ទូរស័ព្ទ០​១គ្រឿងម៉ាកOPPO (ចាស់) និងសម្ភារៈ​ប្រើប្រា​ស់សារធាតុញៀន​មួយចំនួន ។បច្ចុប្បន្នកម្លាំងជំនាញកំពុ​ងធ្វើការសាកសួរ និងកសា​ងសំណុំ​រឿង ដើម្បីចាត់ការបន្តតាមនិតិវិធី៕

Leave a Reply

Your email address will not be published.