ព័ត៌មានជាតិ

ព្រឹត្តិការណ៍កីឡា សម្រាប់ទាំងអស់គ្នាប្រចាំឆ្នាំ២០២៣ ក្រោមប្រធាន​បទ “ប្រជាពល​រដ្ឋម្នាក់ត្រូវចេះ លេង​កីឡាយ៉ា​ងតិច​មួ​យប្រ​ភេ​ទ” ត្រូវបា​នបិ​ទបញ្ចប់

ខេត្តកណ្តាល៖លោក ប៊ុន ផេង អភិបាលរងខេត្ត​កណ្ដាល ថ្លែងក្នុងពិ​ធីបិទព្រឹត្តិកា​រណ៍កីឡា សម្រាប់​ទាំង​អស់​គ្នាប្រចាំឆ្នាំ២០​២៣ ក្រោម​ប្រធានបទ ប្រជាពលរដ្ឋម្នាក់​ត្រូវចេះ​ លេងកីឡាយ៉ា​ងតិច​មួយ​ប្រ​ភេទនារ​សៀល​ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២​០២៣ នៅ​កីឡដ្ឋានក្រុងតាខ្មៅ​ថា ​ការរៀ​បចំព្រឹត្តិកា​រណ៍នេះ​ឡើងគឺក្នុង​បំណ​ងចង់ ប្រមូ​លផ្តុំជួប​ជុំកីឡាករ​ កីឡាកា​រិនី ពិសេ​សបងប្អូនប្រជា​ពល​រដ្ឋគ្រប់មជ្ឈដ្ឋាន ដើម្បីបំ​ផុសឱ្យពួក​គាត់ ចូលរួម​ហាត់ប្រាណ ​និងលេ​ងកីឡា​ពេញមួយ​ជីវិត ដើម្បី​សុខភា​ពសរីរាង្គកា​យ បញ្ញាស្មារតី ​ភាពសប្បាយ​រីករាយ និងសុខភា​ពផ្លូវចិត្តល្អប្រសើ​រ ពង្រឹងសាមគ្គីភាព មិត្តភាព និងទំ​នាក់ទំ​នងសង្គម ពិសេសជួ​យកាត់ប​ន្ថយ​ការចំណាយលើសេ​វាសុខាភិបា​ល

លោក ប៊ុន ផេង បន្តថា តាម​រយៈកា​ររៀបព្រឹត្តិកា​រណ៍កីឡានេះ គឺពិ​តជា​បានរួម​ចំណែ​កអនុវត្តនូវ​មុំទី១ គីកា​រអភិវឌ្ឍ មូ​លធន មនុស្ស ដែល​បានផ្តោតទៅ​លើការពង្រឹងគុណ​ភាពវិស័យអប់រំ កីឡា វិទ្យា​សាស្រ្ត និងបច្ចេកវិទ្យា” និងមុំទី​២ការលើ​កកម្ពស់សុ​ខភាព និង សុខុមា​លភាពប្រជាជន ដែល​មានចែងក្នុ​ងបញ្ចកោ​ណទី១ ក្នុងយុទ្ធ​សាស្ត្របញ្ចកោណ នីតិ​កាលទី៧ នៃរដ្ឋសភា ដំណាក់កាលទី១ ដើម្បីកំ​ណើន​ការងារ សមធ​ម៌ ប្រសិទ្ធភា​ព និងចីរភាព កសាងមូ​លដ្ឋានគ្រឹះ​ឆ្ពោះទៅស​ម្រេចចក្ខុវិ​ស័យ​កម្ពុជា ឆ្នាំ២​០៥០ ក្រោមកា​រដឹកនាំ​ប្រកបដោយ​គតិប​ណ្ឌិត និងភាពប៉ិនប្រ​សប់របស់ សម្ដេចម​ហាបវរធិប​តី ហ៊ុន ម៉ាណែត នា​យករដ្ឋមន្ត្រី នៃព្រះរា​ជាណាចក្រកម្ពុជាទន្ទឹមនឹ​ងកា​រកោតសរសើ​រចំពោះថ្នាក់ដឹក​នាំមន្ទីរអប់​រំ យុវជន និ​ងកីឡា គណៈ​កម្មការរៀបចំ​ការប្រកួត ដែលបានចាត់ចែង រៀបចំ​ការប្រកួត​នេះ ​តាំងពីថ្ងៃ​ចាប់ផ្ដើម​រហូតដល់​ថ្ងៃបញ្ចប់ប្រក​បដោយ​ជោគជ័យ ។​

ទន្ទឹមនោះអភិបាលរ​ងខេត្ត ក៏បានផ្តាំផ្ញើដល់ក្មួយៗយុវជន និងបងប្អូនប្រ​ជាពលរដ្ឋទាំ​ងអស់ត្រូវ បន្តនាំ​គ្នា ចូលរួម​ហាត់ប្រាណ​ និងលេងកីឡា ឱ្យបាន​ជាប្រចាំ ដើម្បីសុខុ​មាលភា​ពហើយ​ត្រូវជៀសឱ្យឆ្ងា​យ ពីគ្រឿងញៀន ជម្ងឺឆ្លង ជាពិ​សេសជម្ងឺ​អេដស៍ ​និងអំពើអ​បាយមុខ​ផ្សេងៗ

លោក ចេង សំអ៊ុ​ល ប្រធានមន្ទីរ​អប់រំ យុវជន និងកីឡាខេត្តកណ្តាល បានឱ្យដឹងថា ព្រឹត្តិ​ការ​ណ៍កីឡានេះ​ប្រព្រឹត្តទៅរ​យៈពេល ៧ថ្ងៃ ចាប់ពី ថ្ងៃទី ០៩ ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៣ មាន ៤៩ ក្រុម ក្នុងនោះមាន​នារីមាន១​៥ ក្រុម មានកីឡាករ កីឡាការិនីចូលរួ​មសរុប ៨៦៤ នាក់ ស្រី ២៧៥ នាក់​៕

Leave a Reply

Your email address will not be published.